ព័ត៌មានអន្តរជាតិ ៖ តារាសម្តែងប្រុស ល្បីឈ្មោះ នៃវិស័យភាពយន្ត Hollywood និងជាអតីតអភិបាល រដ្ឋ កាលីហ្វរញ៉ា លោក Arnold Schwarzenegger ត្រូវ បានរដ្ឋាភិបាលប្រទេស បារាំង ជ្រើសតាំងជា អ្នកតំណាង បរិស្ថាន ត្រូវទៅចូលរួមកិច្ចប្រជុំ កំពូល លំដាប់ពិភពលោក នាពេលខាងមុខនេះ អំឡុង ខែធ្នូ នៅក្នុងទីក្រុង ប៉ារីស ពោលជា កិច្ច ប្រជុំកំពូល ក្រោម ប្រធាន បទ បម្រែបម្រួលអាកាសធាតុ ដែលមានការចូលរួមដោយផ្ទាល់ពីសំណាក់បណ្តា មេដឹកនាំពិភពលោក ក៏ដូចជា បេក្ខភាពឈ្នះ ពាន រង្វាន់នូបែលសន្តិភាព អគ្គរដ្ឋលេខាធិការ អង្គការសហប្រជាជាតិ និង សម្តេេច Pope Francis ជាដើម

តាមរយៈឃ្លីបវីដេអូ អំឡុងថ្ងៃអង្គារទៅនេះ តារា សម្តែងល្បីឈ្មោះ Arnold គូសបញ្ជាក់ក្តែងៗ ជាមួយ នឹងមនសិការ យល់ដឹង ពីបញ្ហាបរិស្ថានសាកល អោយ ដឹងថា ៖ ជាការពិត ខ្ញុំបាទសម្តែងនៅក្នុងខ្សែ ភាពយន្ត វិទ្យាសាស្រ្តជាច្រើន កាលពីពេលកន្លងមក យ៉ាងណាមិញ ចាំខ្ញុំប្រាប់រឿងខ្លះដល់អ្នក បម្រែ បម្រួលអាកាសធាតុ គឺមិនមែនវិទ្យាសាស្រ្ត នោះទេ ប៉ុន្តែ វាគឺជាកត្តាប្រឈមពិតៗនៅក្នុងពិភពលោក យើងនេះ វាកំពុងតែជះឥទ្ធិពលអាក្រក់ ដល់អ្នករាល់គ្នាហើយ នាពេលបច្ចុប្បន្ន ។

ជាការគូសបញ្ជាក់បន្ថែម តារាសម្តែង Arnold បន្តអោយដឹងថាអំឡុង កិច្ចប្រជុំកំពូលថ្នាក់ពិភពលោក ខាងមុខនេះនឹងមានការចូលរួមដោយផ្ទាល់ពីសំណាក់ មេដឹកនាំសាសនា ក៏ដូចជា អ្នកជំនាញ បម្រែ បម្រួលអាកាសធាតុជាដើម ។ "ខ្ញុំមានជំនឿជាក់អោយដឹងថា ការ តស៊ូ មតិ គឺបញ្ជប់ ដូច្នេះដល់ពេល ហើយដែលត្រូវ ធ្វើសកម្មភាព ពីព្រោះថា នេះគឺជាបញ្ហាប្រឈមខ្លាំង ជា ជាង រឿងភាពយន្តរន្ធត់ទៅ ទៀត វាពិតជាមានបញ្ហាប្រឈមជាខ្លាំង ជាមួយនឹងពេលវេលារបស់ពួកយើង ដល់ ពេលហើយ ដែលយើងរាល់គ្នាត្រូវតែមានទំនួលខុសត្រូវ ធ្វើ អោយពិភពលោកមួយនេះ មាន ភាព ស្រស់បំព្រង ប៉ុន្តែ បច្ចុប្បន្នភាព ពួកយើងរាល់គ្នា កំពុងតែធ្វើអោយមានបញ្ហាប្រឈមនឹងហានិភ័យ បរាជ័យ ដល់ជំនាន់ ក្រោយ ៕

<object width="472" height="405" data="http://www.youtube.com/v/xPixbDs52NY&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/xPixbDs52NY&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ដេលីម៉ែល