CamNews

អីក៏សាហាវម៉េស! គ្រាន់តែសួររកទូរស័ព្ទមិនឃើញ បុរសម្នាក់យកគ្រាប់បែកមកញុកទ្រូងមិត្តភក្តិ

(ត្បូងឃ្មុំ)៖ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូទៅផ្ទះពួកម៉ាក ហើយសួររកទូរស័ព្ទរបស់ខ្លួន តែរកមិនឃើញ ក៏យកគ្រាប់បែកដាក់ទ្រូងពួកម៉ាក បណ្ដាលឲ្យផ្ទុះស្លាប់ទាំង២នាក់។​ ហេតុការណ៍នេះ កើតឡើង នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិត្របែក ឃុំមេមត់ ស្រុកមេមត់​​ ខេត្តត្បូងឃ្មុំ។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា​ មុនពេលកើតហេតុជនបង្ក ឈ្មោះ សំ សារ៉ាត ហៅជា ស្ថិតក្នុងស្ថានភាពស្រវឹងជោក បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ីរ៉ូស ពណ៌ក្រហមខ្មៅ ដោយភ្ជាប់មកជាមួយនៅគ្រាប់បែកមួយគ្រាប់ មកឈប់មុខផ្ទះ​ឈ្មោះ ​​សូ ណាក់ អាយុ៤១ឆ្នាំ​ ហើយបានជួបជនរងគ្រោះឈ្មោះ ខុញ ខា អាយុ៤៣ឆ្នាំ ​ដោយបានសួររកទូរស័ព្ទរបស់ខ្លួន ​ហើយឈ្មោះ ខុញ ខា ឆ្លើយថាមិនឃើញរួច ជនបង្កជិះម៉ូតូចេញទៅវិញមួយសន្ទុះ ក្រោមមកត្រឡប់មកវិញ។

នគរបាលបន្ដថា ពេលត្រឡប់មកវិញ ជនបង្កបានយកគ្រាប់បែកមកដាក់ញុកទ្រូងឈ្មោះ ខុញ ខា រួចនិយាយថា «បើឯងស្រលាញ់គ្នា យើងងាប់ទាំងអស់គ្នា» ថារួចជនបង្កក៏បានដកគ្រាប់បែកចេញបណ្ដាលឲ្យផ្ទុះស្លាប់ទាំង២នាក់ភ្លាមៗ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវបន្ដ និងប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ​ ៖ ហ្រ្វេសញ៉ូវអាសុី