ភ្នំពេញ៖ សាលាដំបូងរាជធានី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០១៥នេះ បានប្រកាសសាលក្រម លើសំណុំរឿងក្តីព្រហ្មទណ្ឌ របស់ជនជាប់ចោទ ហង្ស វុទ្ធី ហៅ យមរាជ ហៅ ទិវា ១៦ ហៅ ធី ភេទប្រុស អាយ ៤៦ ឆ្នាំជាអតីតមន្ដ្រីប៉ូលិស ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានី ដែលជាមនុស្សជំនិតរបស់លោក ហេង ពៅ អតីតស្នងការនគរបាលរាជធានី ដែលជាប់ចោទពីបទ «ប៉ុនប៉ងឃាតកម្មគិតទុកជាមុន លើនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ប្រព្រឹត្តកាលពីឆ្នាំ ២០០៣។

តុលាការបានសម្រេច តម្កល់សាលក្រមកំបាំងមុខ របស់សាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៩ និងបានសម្រេចផ្តន្ទាទោសរូបគាត់ ឲ្យជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ ដដែល។

លោក តុប ឈុនហេង ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទឈ្មោះ ហង្ស វុទ្ធី ហៅ យមរាជ ត្រូវបានតំណាងអយ្យការសម្រេចចោទ « ប៉ុនប៉ងមនុស្សឃាត ដោយមានស្ថានទម្ងន់ទោស តាមមាត្រា ៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ គាត់ដើមឡើយ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៦ ប៉ុន្តែគាត់បានហែកគុករត់គេច កាលពីថ្ងៃទី១១ ខែមិថុនាឆ្នាំ២០០៦ និងត្រូវចាប់ខ្លួនជាថ្មី នៅក្នុងឆ្នាំ២០១២៕

សិទ្ធដោយ៖ ដើមអម្ពិល