CamNews

អាជីវករផ្សារតាកែវ ស្នើសុំឲ្យអាជ្ញាធរបញ្ចុះតម្លៃភ្លើង ដែលមានតម្លៃខ្ពស់កប់ពពក, អភិបាលខេត្តឆ្លើយថា...

(តាកែវ)៖ ខណៈដែលតម្លៃប្រើប្រាស់ភ្លើង នៅតាមលំនៅដ្ឋាន បានធ្លាក់ថ្លៃជាបន្តបន្ទាប់ នៅត្រឹមតែជាង៧រយរៀល ក្នុងមួយគីឡូវ៉ាត់ ម៉ោងនោះ  ក្រុមអាជីវករជាច្រើននាក់ផ្សារតាកែវ បាននាំគ្នាប្រតិកម្មទៅនិងតម្លៃ ភ្លើងនៅក្នុងផ្សារដែលមានតម្លៃខ្ពស់កប់ពពក ហើយពួកគេបានស្នើឲ្យម្ចាស់ផ្សារ និងអាជ្ញាធខេត្តតាកែវ ធ្វើយ៉ាងណាអន្តរាគមន៍ជួយបញ្ចុះតម្លៃ មួយសមរម្យដែលអាចឲ្យ អាជីវករទទួលយកបាន។

សម្រាប់បញ្ហានេះលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានថ្លែងប្រាប់ Fresh News ឲ្យដឹងថា លោកនឹងធ្វើកោះហៅខាងអគ្គីសនី និងប្រធានផ្សារមកសួរនៅសាលាខេត្ត ដើម្បីធ្វើយ៉ាងណាស្វែងរកការបញ្ចុះតម្លៃភ្លើងជួនបងប្អូនអាជីវរផ្សារតាកែវទាំងអស់។

អ្នកស្រី វន អាជីវករលក់ខោអាវនៅក្នុងផ្សារតាកែវ បានឲ្យដឹងថា តម្លៃអគ្គីសនីដែលប្រើប្រាស់ នៅតាមតូបនីមួយៗ នៅក្នុងផ្សារគឺ ម្ចាស់ផ្សារ បានយកតម្លៃ១ពាន់៤រយរៀលក្នុង មួយគីឡូវ៉ាត់ តម្លៃនេះគឺជាតម្លៃដ៏ខ្ពស់មួយ បើប្រៀបធៀបទៅនិងតម្លៃភ្លើងដែលប្រើ នៅតាមផ្ទះ ដែលមានតម្លៃតែ៧៨០រៀលប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត់ម៉ោង។

អ្នកស្រី សុំឲ្យម្ចាស់ផ្សារ និងអាជ្ញាធខេត្ត ជួយបញ្ចុះតម្លៃភ្លើងឲ្យសមរម្យផង ភ្លើងប្រើប្រាស់នៅតាមផ្ទះគេ ចុះជាង១ឆ្នាំហើយ ហេតុអីក៏ភ្លើង នៅផ្សារនៅតែថ្លៃបែបនេះ។

អាជីវករអ្នកលក់ស្បែកជើងម្នាក់ទៀត ឈ្មោះ នី បានឲ្យដឹងថា ការតបណ្ដាញភ្លើង គឺក្រុមអាជីវករជាអ្នកទិញកុងទ័រទិញខ្សែភ្លើង ទាំងអស់ រីឯប្រធានផ្សារចាំតែ ដល់ខែយកសំបុត្រភ្លើងមកហុចឲ្យ ដោយក្រុមអាជីវកមិនដែលបានដឹងថា ខ្លួនប្រើអស់ប៉ុន្មានគីឡូទេ ក្នុងមួយខែ គឺឃើញតែទឹកលុយម្នាក់អស់៤ម៉ឺនឬ៥ម៉ឺនរៀល។ ចុះជាង៦រយតូបតើម្ចាស់ផ្សារចំណេញប៉ុន្មានទៅ។

អ្នកស្រី នី បានបញ្ជាក់ថា «រាល់ថ្ងៃនេះក្រុមអាជីវករលក់មិនសូវដាច់នោះទេ ដូច្នោះសូមម្ចាស់ផ្សារ និងអាជ្ញាធខេត្តអាណិត ក្រុមអាជីវករផង ជួយបញ្ចុះតម្លៃភ្លើងផងទៅ»។

បើតាមក្រុមអាជីវករផ្សារតាកែវ នៅក្នុងផ្សារតាកែវរាល់ថ្ងៃនេះ សំរាមនៅពាសវាលនៅក្នុងផ្សារ គ្មានអ្នកសំអាតនោះទេបើទោះបី ជាក្រុមអាជីវករ បានបង់លុយអនាម័យរាល់ថ្ងៃក៏ដោយ រីឯខ្សែភ្លើងនៅក្នុងផ្សាររញេរញៃ សំបុកពីងពាងរុំជាប់ខ្សែភ្លើងដូច្នោះពួក យើងបានរម្ភខ្លាចទុសេខ្សែភ្លើងឆេះផ្សារ ដោយសារតែភាពរញេរញៃនេះ។ អ្នកស្រី លឹម សុខា អ្នកគ្រប់គ្រងផ្សារតាកែវមិនអាច សុំការបំភ្លឺពីការស្នើសុំរបស់ក្រុមអាជីវករផ្សារតាកែវ បានទេនៅថ្ងៃនេះ។

លោកអភិបាលខេត្តតាកែវបានបន្តថា រាល់ការស្នើសុំឲ្យជួយអន្តរាគមន៍អ្វីមួយ ពីបងប្អូនអាជីវករឬបងប្អូនប្រជាពលរដ្ឋយើង គឺអាជ្ញាធខេត្តតែងតែជួយដោះស្រាយជានិច្ច។

លោកបានបញ្ជាក់ទៀតថា «អាជ្ញាធរមិនដែលព្រងើយកន្តើយ ពីការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋនោះទេ បញ្ហាតម្លៃភ្លើងនេះបាន ចុះអស់ហើយ ចំពោះការប្រើប្រាស់នៅតាមផ្ទះ ហេតុអ្វីក៏នៅផ្សារមិនព្រមចុះ អាជ្ញាធខេតុ្ត និងអន្តរាគមន៍ ទៅអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណា បញ្ចុះតម្លៃដែលអាចឲ្យបងប្អូនអាជីវករផ្សារតាកែវ ទាំងអស់អាចទទួលយកបាន»៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី