សិង្ហបុរី ៖ ឥលូវលោកអ្នកអាចរកទិញបាននូវវីដេអូចម្រៀង ក៏ដូចជាខ្សែភាពយន្តតាម
រយៈ Apple's iTunes Store បាន។ វីដេអូចម្រៀង ឬខ្សែភាពយន្ត វាគឺជាជម្រើសមួយ
បន្ថែមនៅលើ  iTunes Store សម្រាប់ ១២ ប្រទេសនៅអាស៊ី រូមមាន ៖ ហុងកុង ម៉ាកាវ
ព្រុយណេភីលីពីន តៃវ៉ាន់ វៀតណាម កម្ពុជា ឡាវ និង ប្រទេស ស្រីលង្កា។

កាលពីមុន អតិថិជននៅក្នុងទីផ្សារអាស៊ីនេះ អាចបានត្រឹមតែ download រាល់អ្វីដែលជាតំរូវការ
របស់ខ្លួនពី  iTunes Store តែប៉ុណ្ណោះ ប៉ុន្តែឥលូវពួកគេអាចធ្វើការ ទិញនូវវីដេអូបទចម្រៀងដែល
មានតម្លៃចាប់ពី ១,២៨ ដុល្លារ ឬក៏ធ្វើការជួលនូវខ្សែភាពយន្ត ដែលមានតម្លៃត្រឹមតែ ៤,៩៨ ដុល្លា
ប៉ុណ្ណោះ ហើយក៏អាចទិញបានដែរនៅក្នុងកំរិត Full HD ដែលមានតម្លៃចាប់ពី ២៤,៩៨ ដុល្លារ
ឡើងទៅ ដោយធ្វើការទិញតាមរយៈកម្មវិធី iTunes នៅលើកុំព្យូទ័រ ឬកីទូរស័ព្ទ iPhone or iPad
ជាដើម។

បើយោងតាមសារពត៌មាន e27 កាលពីសប្តាហ៏មុនបានអោយដឹងថា ៖ Apple កំពុងតែព្យាយាម
ពង្រីក ក៏ដូចជាពង្រឹងសក្តានុពលរបស់ខ្លួននៅក្នុងទីផ្សារអាស៊ី ដោយបំពេញនូវរាល់តំរូវការអតិថិ
ជន។

គួរបញ្ជាក់ផងដែរថា កាលពីមុន រាល់វីដេអូបទចម្រៀង ឬក៏ខ្សែភាពយន្ត នៅក្នុង  iTunes Store គឺ
អាចរកជាវបាននៅបណ្តាប្រទេសជាង ៥០ ក្នុងពិភពលោក។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏
ការចាក់ផ្សាយតាមស្ថានីយទូរទស្សន៏នៅមិនកំណត់តាមបណ្តាប្រទេសមួយចំនូនដូចជា៖ សហរដ្ឋ
អាមេរិក អូស្រ្តលី ចក្រភពអង់គ្លេស បារាំង អាល្លីម៉ង់ និង ប្រទេសកាណាដាជាដើម៕

ដោយ ៖ រិទ្ធី
ប្រភព ៖ channelnewsasia