ការស្រាវជ្រាវបានអះអាងថា ការទទួលទានស្រាបៀក្នុងបរិមាណច្រើនជាង១ផាញ(ប្រហែល ៤៧៣មីលីលីត្រ)ក្នុងមួយថ្ងៃអាចបង្កើនអត្រាកើតជម្ងឺមហារីក។
សិក្សាទូទៅនៅតំបន់អឺរ៉ុបលើមនុស្ស៣៦៣.៩៨៨នាក់បានកត់ត្រានៅក្នុងទិនានុប្បវត្តវេជ្ជសាស្ត្រ អង់គ្លេសដោយបានរកឃើញថា នៅក្នុងចំណោមបុរស១០នាក់ មាន១នាក់កើតជម្ងឺមហារីកនិងនៅក្នុងចំណោមស្ត្រី៣៣នាក់មាន១នាក់កើតជម្ងឺមហារីកដែលបណ្តាល មកពីការទទួលទានគ្រឿងស្រវឹងកាលពីអតីតនិងពេលបច្ចុប្បន្ន។
ជាង១៨ភាគរយនៃជម្ងឺមហារីកដែលទាក់ទងនឹងគ្រឿងស្រវឹងនៅក្នុងចំណោមបុរសនិងប្រហែល៤ភាគរយនៅក្ន ុងចំណោមស្ត្រីគឺមានទំនាក់ទំនងនឹងការទទួលទានគ្រឿងស្រវឹងច្រើនពេក។
អង្គការសប្បុរសធម៌ផ្នែកជម្ងឺមហារីកបានអះអាងថា គ្រប់គ្នាគួរកម្រិតការទទួលទានគ្រឿងស្រវឹងរបស់ពួកគេដើម្បីកាត់បន្ថយអត្រាកើតជម្ងឺមហារី ក។
ការសិក្សានេះបានគណនាថា នៅក្នុងឆ្នាំ២០០៨ ទម្លាប់ទទួលទានគ្រឿងស្រវឹងពីអតីតនិងពេលបច្ចុប្បន្នមានចំណែកនៅក្នុងករណីកើតជម្ងឺមហារីកជិត ១៣.០០០នាក់នៅក្នុងប្រទេសអង់គ្លេស។
ការស្រាវជ្រាវពីមុនបានបង្ហាញទំនាក់ទំនងរវាងការទទួលទានគ្រឿងស្រវឹងនិងជម្ងឺហារីកបំពង់រំលាយ អាហារ ថ្លើម និងពោះវៀន និងជម្ងឺមហារីកដោះនៅក្នុងចំណោមស្ត្រី។
នៅពេលជាតិអាល់កុលត្រូវបានធ្វើសំយោគនៅក្នុងរាងកាយ វាចាប់ផ្តើមបង្កើតនូវជាតិគីមីម្យ៉ាងដែលអាចបំផ្លាញ DNA ដែលធ្វើឲ្យមានឪកាសកើតជម្ងឺមហារីក។
ប្រភព Cambodia Express News