(ឥណ្ឌា)៖ ក្មេងស្រីជនជាតិឥណ្ឌាម្នាក់ បានសម្រេចចិត្តសម្លាប់ខ្លួន ស្ទើរតែស្មានមិនដល់ ព្រោះតែនាងចង់ជួយសង្គ្រោះ បងប្រុសនិងឪពុកដែលកំពុងមានជំងឺ។ ក្មេងស្រី រងគ្រោះមានអាយុ១២ឆ្នាំ ឈ្មោះ Mumpy Sarkar រស់នៅតំបន់ West Bengal បាន ផឹកថ្នាំសម្លាប់សត្វល្អិត ដើម្បីធ្វើអត្តឃាត ព្រោះចង់ឲ្យគេយកសរីរាង្គនាង ទៅជួយ បងនិងឪពុក ហើយសាកសពក្មេងស្រី ត្រូវបានក្រុមគ្រួសារសម្រេចបូជា មុនពេលដែលប្រទះឃើញ សំបុត្រដែលនាងតូចសរសេរទុក មុនពេលសម្លាប់ខ្លួន បញ្ជាក់ថា នាងធ្វើបែបនេះ ព្រោះចង់ជួយសមាជិកគ្រួសារ ដែលកំពុងមានជំងឺ។

គ្រូពេទ្យនិយាយថា ឪពុកនាងតូច ដែលសម្លាប់ខ្លួននេះ ត្រូវការផ្លាស់ប្តូរភ្នែកម្ខាង ចំណែកបងប្រុសនាង ក៏ត្រូវការប្តូរក្រលៀនម្ខាងដែរ និងមុនពេលធ្វើអត្តឃាត Sarkar ក៏ធ្លាប់ប្រាប់បងស្រីនាង ឲ្យជួយរឿងនេះ តែក្មេងស្រីជាបងមិនចាប់អារម្មណ៍ បែរជាសើចរួចចេញទៅសាលាបាត់ទៅ។ ក្រោយមក Sarkar ក៏ផឹកថ្នាំសម្លាប់ខ្លួន តែមុននឹងដាច់ខ្យល់ នាងរត់ទៅប្រាប់ឪពុកថា មាននរណាម្នាក់ដាក់ថ្នាំពុលក្នុងមាត់នាង ហើយក៏ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅមន្ទីរពេទ្យ ប៉ុន្តែនាងតូចបានស្លាប់ នៅថ្ងៃបន្ទាប់ ដែលគ្មានសមាជិកគ្រួសារណាដឹងថា នាងសរសេរសំបុត្រផ្តាំទុកមុនស្លាប់ឡើយ ទម្រាំឃើញ គឺក្រោយពេលបូជាទៅហើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង