ព័ត៌មានអន្តរជាតិ ៖ អតីត អ្នកវិទ្យាសាស្រ្ត អាវុធនុយក្លេអ៊ែរ មកពី មន្ទីរពិសោធន៍ជាតិ Los Alamos សហ រដ្ឋអាមេរិក ត្រូវបានអាជ្ញាធរពាក់ព័ន្ធ សម្រេចផ្តន្ទាទោស ដាក់ ពន្ធនាគារ រយៈពេល ៥ ឆ្នាំ ពីបទប៉ុនប៉ង បញ្ជូនឯកសារសម្ងាត់ នៃការបង្កើតគ្រាប់បែកនុយក្លេអ៊ែរ ទៅកាន់ ប្រទេស Venezuela ។

យ៉ាងណាមិញ ប្រភពសារព័ត៌មាន ប៊ីប៊ីស៊ី បន្តចុះផ្សាយអោយដឹងថា លោក Pedro Leonardo Masche- roni ត្រូវបានរកឃើញថាមានទោសកំហុស តាំងពីឆ្នាំ ២០១៣ ក្នុង ការប្រគល់ឯកសាសម្ងាត់ ទៅអោយ ភ្នាក់ងារមួយ ដែលស្ថិតក្រោមការគ្រប់គ្រង របស់ FBI ខណៈ ជន សង្ស័យបានគិតថា ភ្នាក់ងារនោះគឺជា រដ្ឋាភិបាលប្រទេស Venezuelan ។ គួរបញ្ជាក់ថា លោក Pedro Mascheroni វ័យ ៧៩ ឆ្នាំ ដើមកំណើត លោកគឺជាជនជាតិ អាហ្សង់ទីន ។ ដោយឡែក ភរិយា របស់ លោក ក៏ត្រូវបានផ្តន្ទាទោស អោយជាប់ពន្ធ នាគារ រយៈពេល ១ ឆ្នាំ ផងដែរ ។

ប្រភពដដែល បន្តបញ្ជាក់បន្ថែមអោយដឹងថា មុននឹងមានសេចក្តីសម្រេចកាត់ទោស លោក Mascheroni ក្រុមការងារស៊ើបអង្កេត បានតាមដាន រឿងក្តីមួយនេះ អស់រយៈពេលជាង ១ ឆ្នាំរួចទៅហើយ ។ គួររំឮក ថាទីភ្នាក់ងារស៊ើបការណ៍ដោយសម្ងាត់ សហរដ្ឋអាមេរិក FBI បានធ្វើការរឹប អូស កុំព្យូទ័រ សំបុត្រ ប្រជុំរូប ថត និង សៀវភៅមួយចំនួនផ្សេងទៀត ពីលំនៅស្ថានជនសង្ស័យ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី