ព័ត៌មានអន្តរជាតិ ៖ មេដឹកនាំវ័យក្មេង កូរ៉េខាងជើង ក្រោយកេណ្ឌទ័ពជួរមុខ ទៅតាមព្រំប្រទល់ដែន ខាងលិច ជាប់ ប្រទេសកូរ៉េខាងត្បូង ខ្លួនបានប្រកាសក្តែងៗអោយដឹងថា កូរ៉េខាងជើងត្រៀមខ្លួនជា ស្រេចក្នុងការបើកឆាកប្រយុទ្ធសង្គ្រាម ជាមួយនឹងកូរ៉េខាងត្បូង បន្ទាប់ ពី ឧបទ្វីបកូរ៉េ បានប៉ះទង្គិច គ្នា បាញ់បោះគ្រាប់ពិត កាំភ្លើងធំ គ្រាប់ផ្លោង នៅតាមបណ្តោយព្រំដែន រវាង កូរ៉េទាំង ២ អំឡុងថ្ងៃ ព្រហស្បត្តិ៍ ម្សិលមិញនេះ។

ភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ធ្វើសេចក្តីរាយការណ៍អោយដឹងថា មេដឹក នាំវ័យក្មេងប្រទេសកូរ៉េ ខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាអោយមានការកេណ្ឌទ័ពជួរមុខទៅកាន់តំបន់តាមបណ្តោយ ព្រំប្រទល់ដែន និងចូរត្រៀមខ្លួនរួចជាស្រេច នៅ ក្នុងការ ប្រយុទ្ធ សង្គ្រាម ។ គួរបញ្ជាក់ថា សេចក្តី បង្កាប់ មានជាការបញ្ជាលើកនេះ គឺអាចធ្វើទៅបាន បន្ទាប់ពីមានកិច្ចប្រជុំុំអាសន្ន ជាមួយនឹងគណៈ កម្មការយោធាកណ្តាល រហូតឈានទៅសេចក្តីប្រកាស កេណ្ឌទ័ព ក្រោយពីមានការបាញ់បោះដាក់ គ្នាអំឡុងព្រឹកថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ។

គួររំឮកថា កូរ៉េខាងត្បូងបានឆ្លើយតប បាញ់គ្រាប់កាំភ្លើងធំ ទំហំ ១១៥ មីលីម៉ែត្រនៅតាមបណ្តោយ ព្រំដែនម្សិលមិញនេះ ជាការឆ្លើយតបជាក់ស្តែងទៅកាន់ ប្រទេសកូរ៉េ ខាងជើង បន្ទាប់ពីផ្លោងគ្រាប់ កាំភ្លើងធំ ចូលទៅកាន់ភាគខាងត្បូងនៃព្រំប្រទល់ដែន របស់ប្រទេសកូរ៉េខាងត្បូង ។

ទីភ្នាក់ ងារព័ត៌មានកូរ៉េខាងត្បូងបានរាយការណ៍ថា គ្រាប់កាំភ្លើងធំនោះទំនងជា បាន ធ្លាក់នៅក្នុងតំបន់ភ្នំនៅជិត បន្ទាយយោធាកូរ៉េខាងត្បូងនៅក្នុងទីក្រុង Yeoncheon ដែល ស្ថិតនៅចម្ងាយ ៦០ គីឡូ ម៉ែត្រខាងជើងរដ្ឋធានីសេអ៊ូល។

រហូត មកទល់ពេលនេះ មិនមានសេចក្តីរាយការណ៍ ពី មនុស្សស្លាប់ និងរងរបួសទេ។ទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងមានភាពតានតឹង បន្ទាប់ ពីរដ្ឋាភិបាលទីក្រុងសេអ៊ូលបានចោទប្រកាន់រដ្ឋាភិបាលក្រុង ព្យុងយ៉ាងពីការបង្កប់គ្រាប់មីន ដែល បានផ្ទុះនៅខែនេះ ដែលបានធ្វើឲ្យ ទា ហាន កូរ៉េខាងត្បូង២នាក់រងរបួស ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ