CamNews

អភិបាល ខណ្ឌដូនពេញ ថ្លែងពីរយៈពេល សម្រាប់សាងសង់ តូប នៅផ្សារចាស់ឡើងវិញ

ភ្នំពេញ ៖ លោក គួច ចំរើន អភិបាល ខណ្ឌដូនពេញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ នេះ បានថ្លែងឱ្យដឹងថា អាជីវ ករ នៅផ្សារចាស់ ក៏ដូចជាអាជ្ញាធរខណ្ឌកំពុង ដុតដៃដុតជើង សាងសង់តូបរបស់ពួកគេឡើងវិញ និងការចូលរួមជួយ សម្របសម្រួល និងមើលការខុសត្រូវពីអាជ្ញាធរខណ្ឌ ដែល ការសាងសង់តូបឡើងវិញនេះ អាចនឹងប្រើ ពេលវេលា ត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ ។

លោក គួច ចំរើន បានបន្ដឱ្យដឹងទៀតថា មកដល់ថ្ងៃនេះ អាជីវករមួយចំនួនបាន ដំឡើងគ្រោងឆ្អឹងចេញ ជារូបរាង តូបបានចំនួន ១៥ហើយ និងចេញរូបរាងជាបន្ដ បន្ទាប់ ព្រមទាំងរៀបចំឱ្យមានជារបៀប របបតម្រង់ជាជួរ ហើយតូប ទាំងនោះមិន ឱ្យលើសពីកម្ពស់ ៣ម៉ែត្រ ។

លោកអភិបាលខណ្ឌ បានឱ្យដឹងទៀតថា ទាំងអាជ្ញាធរខណ្ឌ ទាំងអាជីវករនៅពេល នេះ បានយល់ចិត្ដថ្លើមគ្នា ហើយ ប្ដេជ្ញារៀប ចំតូបឡើងវិញ មិនត្រឹមតែរក្សាបាននូវ របៀបរបបប៉ុណ្ណោះទេ ប៉ុន្ដែ ក៏ឱ្យមានការ រៀបចំនូវប្រព័ន្ធភ្លើងផង ដែរ ដើម្បីព្យាយាម កុំឱ្យមានបញ្ហាអគ្គិភ័យតទៅទៀត ។

សូមបញ្ជាក់ថា អគ្គិភ័យបានលេប ត្របាក់តូបធ្វើពីឈើប្រក់ស័ង្កសីនៅផ្សារ ចាស់អស់ ២៤៤តូប សរុបជាទឹកប្រាក់ ជាង ១លានដុល្លារ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅនេះ ។ ក្រោយការឆេះតូបពាក្យ ចចាមអារាមជាច្រើនបានលេច ឡើង ស្រោចស្រពមកលើអាជ្ញាធររាជធានីភ្នំពេញ ថា មានផែនការយកផ្សារនេះទៅឱ្យក្រុម ហ៊ុនឯកជនអភិវឌ្ឍន៍ ។

រហូតមកដល់ពេលនេះ អាជីវករនៅ ផ្សារចាស់ ដែលរងគ្រោះដោយអគ្គិភ័យបាន យល់ច្បាស់ថា សាលារាជធានីភ្នំ ពេញ ពុំមានគម្រោងដូចពាក្យចចាមអារាមទេ ព្រោះ មកដល់ពេលនេះពួកគាត់ និងអាជ្ញាធរខណ្ឌដូនពេញ កំពុងតែ មមាញឹកនៅក្នុងការរៀប ចំកសាងតូបរបស់ពួកគាត់ឡើងវិញ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល