(ពោធិ៍សាត់)៖ គ្រូពេទ្យក្រៅក្របខណ្ឌ គ្មានបច្ចេកទេសគ្រប់គ្រាន់ ក្នុងភូមិស្វាយយាង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានចាក់ថ្នាំ និងព្យួសេរ៉ូមនារីម្នាក់ ដែលរៀបនឹងចូលរោងការ ១សប្តាហ៍ក្រោយទៀត បណ្តាលឲ្យស្លាប់តាមផ្លូវ ខណៈមានអាក្ការចុកព្រោះជាខ្លាំងឡើង ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ នាសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦។

លោក លីវ សេងហីុម អធិការនគរបាលស្រុកកណ្តៀង បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា នារីរងគ្រោះ ដែលបានស្លាប់ ដោយសារគ្រូពេទ្យក្រៅក្របខណ្ឌ គ្មានបច្ចេកទេសគ្រប់គ្រាន់ ក្នុងការចាក់ថ្នាំ និងព្យួសេរ៉ូមនោះ មានឈ្មោះ ឡៃ ពុទ្ធី អាយុ៣២ឆ្នាំ រស់នៅភូមិស្វាយយាង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ រីឯគ្រូពេទ្យមានឈ្មោះ តាន់ គឹមភាវ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិស្វាយយាង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោកអធិការ បានបន្តទៀតថា មុនពេលកើតហេតុ នារីរងគ្រោះមានអាក្ការចុកពោះ ទើបហៅគ្រូពេទ្យក្រៅក្របខណ្ឌ គ្មានបច្ចេកទេសគ្រប់គ្រាន់នោះមកព្យាបាល ពេលចាក់ថ្នាំ និងព្យួសេរ៉ូមហើយ នារីរងគ្រោះហាក់បីដូចជាមានអាក្ការមិនសូវស្រួលលើសដើម ទើបក្រុមគ្រួសារសម្រេចបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ បណ្តាលឲ្យស្លាប់តាមផ្លូវតែម្តង។

បច្ចុប្បន្នកម្លាំងនគរបាល និងពេទ្យជំនាញ បានកំពុងធ្វើកោសល្យវិច្ច័យលើសាកសពនារីរងគ្រោះ ព្រមទាំងបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី