(អាមេរិក)៖ រឿងរ៉ាវលែងលះដ៏ស្មុគស្មាញ របស់អតីតគូស្វាមីភរិយា ដែលជាតារាហូលីវូតដ៏ល្បីនោះ នៅមិនទាន់ដាច់ស្រេចទេ ដោយពេលនេះកូនៗរបស់ Brad Pitt និង Angelina Jolie កំពុងតែទទូច សុំឲ្យឪពុកម្តាយរបស់ពួកគេ ចំណាយពេលទទួលទានអាហាររួមគ្នា ទៀតផង។

វាអាចជាការពិបាក សម្រាប់ Angelina ក្នុងការសម្រេចចិត្ត ព្រោះនាងមិនចង់ជួបអតីតស្វាមីទេ ខណៈដែលកូនៗហាក់កំពុងរងការប៉ះពាល់ អារម្មណ៍ផ្លូវចិត្ត នៅពេលរស់នៅដោយគ្មានឪពុក ដោយខ្លះធ្លាក់ខ្លួនឈឺ ព្រោះតែចង់ឲ្យឪពុកម្តាយ រស់នៅជួបជុំគ្នាដូចមុនវិញ ។

Brad និង Angelina កំពុងពិភាក្សាតាមរយៈជំនួយការរៀងៗខ្លួន ដើម្បីរកវិធីបកស្រាយឲ្យកូនបានយល់ ប៉ុន្តែទោះជាយ៉ាងណាមហាជន នៅតែយល់ថា អតីតគូស្នេហ៍ទាំងពីរ អាចនឹងវិលមករួមតុអាហារ ជាមួយគ្នានៅថ្ងៃណាមួយ ដើម្បីតម្រូវចិត្តកូនៗរបស់ពួកគេ ដែលចង់ទទួលទានអាហារល្ងាចជួប ជុំគ្រួសា រ។ តាមរយៈជំនួយការ របស់លោក Brad ចង់ឲ្យមានពេលវេលាបានជួបកូនៗណាស់ ប៉ុន្តែសម្រាប់ Angelina នាងហាក់មិនទន់ជ្រាយឡើយ គឺក្រោយពីបែកបាក់គ្នាមក នាងព្យាយាមនិយាយឲ្យកូនៗ បានយល់ថា គ្មានថ្ងៃនោះកើតឡើងទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង