ក្រុមអ្នកវិទ្យាសាស្ដ្រ ថ្មីៗនេះ បានកត់ត្រាផ្ទាល់នូវបណ្ដារលកសញ្ញាវិទ្យុ ដ៏អាថ៌កំបាំង ដែលផ្សាយ
ចេញពីប្រភពទីតាំងចម្លែក ដែលមានចម្ងាយប្រហែល ៥,៥ពាន់លានឆ្នាំពន្លឺ។

យោងតាមរបាយការណ៍ដែលត្រូវបានគេចេញផ្សាយកាលពីដើមសប្ដាហ៍នេះ បង្ហាញថាក្រុមអ្នកតារាសាស្ដ្រនៃសកលវិទ្យាល័យបច្ចេកវិទ្យា Swinburne នៅអូស្ដ្រាលី ទទួលបាននូវរលកសញ្ញា
វិទ្យុប្រភេទលឿន (FRB) កាលពីថ្ងៃទី ១៤ឧសភា ឆ្នាំ ២០១៤។ រលកសញ្ញានេះ បានរយៈពេលតែ
ប៉ុន្មានមិល្លីវិនាទីប៉ុណ្ណោះ ប៉ុន្ដែ វាបានផ្សាយចេញនូវថាមពលច្រើន ស្មើនឹងថាមពលដែលបាញ់
ចេញពីព្រះអាទិត្យរយៈពេល ១ថ្ងៃ នេះបើតាមសម្ដីរបស់អ្នករូបវិទ្យា Daniel Malesani មកពីសកល
វិទ្យាល័យ Copenhagen។

រលកសញ្ញាវិទ្យុខាងលើនេះ ត្រូវបានគេដឹងថា បានផ្សាយចេញពីលំហអវកាសដែលមានចម្ងាយពី
ផែនដី ប្រហែលជា ៥,៥ពាន់លានឆ្នាំពន្លឺ ប៉ុន្ដែប្រភពនៃរលកសញ្ញានេះ មិនទាន់ត្រូវគេកំណត់បាន
នៅឡើយ។ យ៉ាងនេះក្ដី ដោយតាមការវិភាគទិន្នន័យ ក្រុមអ្នកវិទ្យាសាស្ដ្រជឿថា រលកវិទ្យុនេះ
អាចត្រូវបានផ្សាយចេញពីតំបន់ដែលមានម៉ាញ៉េទិក (ជាតិមេដែក)។

តេឡេស្កូបវិទ្យុ Parkes ដែលមានទីតាំងនៅភាគខាងកើតរបស់អូស្ដ្រាលី

Emily Petroff ប្រធានក្រុមអ្នកវិទ្យាសាស្ដ្រខាងលើ ថ្លែងថា “ការចេញផ្សាយរលកសញ្ញាវិទ្យុបែប
នេះ អាចត្រូវបានគេចាប់បាន បន្ទាប់ពីចេញផ្សាយបានប្រហែល ២-៣សប្ដាហ៍ ដល់ ២-៣ខែ ឬ
ច្រើនជាង ១០ឆ្នាំ។ ប៉ុន្ដែ យើងខ្ញុំគឺជាក្រុមដំបូងដែលចាប់បានរលកសញ្ញានេះ ក្នុងពេលវេលាពិត”។

តេឡេស្កូប Arecibo នៅ Puerto Rico (អាណាខែត្ររបស់អាមេរិក)

គួរបញ្ជាក់ថា FRB គឺជាការចេញផ្សាយនៃរលកវិទ្យុពីអវកាស ហើយវាមានរយៈពេលត្រឹមតែប៉ុន្មាន
មិល្លីវិនាទីប៉ុណ្ណោះ។ ចាប់តាំងពីឆ្នាំ ២០០៧មកដល់ពេលនេះ ក្រុមអ្នកវិទ្យាសាស្ដ្រចាប់បានរលក
សញ្ញាបែបនេះ ត្រឹមតែ ៧លើកប៉ុណ្ណោះ ដោយសារទិន្នន័យប្រមូលពីតេឡេស្កូបវិទ្យុ Parkes ដែលមានទីតាំងនៅភាគខាងកើតរបស់អូស្ដ្រាលី និងតេឡេស្កូប Arecibo នៅ Puerto Rico។ បណ្ដា
រលកសញ្ញានេះ ត្រូវបានគេចាត់ទុកថា ជាអាថ៌កំបាំងធំបំផុតក្នុងអវកាស៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ IBTimes