ព័ត៌មានអន្តរជាតិ ៖ បងប្អូនស្រីដែលកើតមកមានខ្លួនតែមួយ តែក្បាល ពីរ ដាច់ដោយឡែកពីគ្នា នោះត្រូវបានប្រភពសារព័ត៌មានចេញផ្សាយអោយដឹងថា នាងតូចបានកើតមកហើយ នៅខេត្ត East Java ប្រទេស ឥណ្ឌូនេស៊ី កាលពីថ្ងៃច័ន្ទ ទី ៨ សីហា កន្លងទៅនេះ ។

ប្រភពបញ្ជាក់អោយដឹងថា ករណីទារិកាខាងលើនេះ គឺជាករណីដ៏កម្រនៃទម្រង់កូនភ្លោះ ដែល ត្រូវមានអវយវៈខាងក្នុងរួមគ្នា តែ ក និង ក្បាល នៅដាច់ដោយឡែក ពីគ្នា ។ របាយកាណ៍បំភ្លឺ អោយដឹងថា ទារិការួមកាយ ខាងលើ មានទម្ងន់ ប្រមាណ ៤,២គ.ម ។ បច្ចុប្បន្នភាព ពួកគេទាំង ពីរនាក់ កំពុងតែសម្រាកព្យាបាលនូវអាការៈពិបាកដកដង្ហើមនៅក្នុងមន្ទីរពេទ្យ ក្នុងស្រុក Ibnu Sina General Hospital ។

គួរបញ្ជាក់ថា ករណីដ៏កម្រនៃទម្រង់កូនភ្លោះយ៉ាងដូច្នេះ គឺ ១ ក្នុងចំណោម ២០០,០០០ ដែល អាចកើតមានឡើងទៅបាន។ ភាគច្រើននៃពួកគេ ប្រឈមមុខនឹងហានិភ័យស្លាប់ បន្ទាប់ពីបាន កើត។ គួររំឮកថា បើទោះជោគវាសនាកូនភ្លោះក្បាលពីរ ខ្លួនមួយ ប្រឈមមុខនឹងហានិភ័យស្លាប់យ៉ាងណាក៏ដោយចុះ ក៏នៅមានជោគវាសនាកូនភ្លោះបែបនេះ មួយចំនួនដែលជួបរឿងល្អ អាចរស់រានមានជីវិត ធំធាត់ដូចគេដូចឯង តួយ៉ាង Abigail and Brittany Hensel, វ័យ ២៦ ឆ្នាំ ទាំងពីរនាក់គឺជាបងប្អូនភ្លោះស្រី ខ្លួនមួយក្បាលពីរដូចគ្នាដែរ ខណៈកូនភ្លោះ ក្បាល ២ ខ្លួនមួយ ដូចគ្នាដែរនោះ ពីសហរដ្ឋអាមេរិក ដែលមានឈ្មោះថា  Ronnie and Donnie Galyon បច្ចុប្បន្ន ភាពទទួលបានការបំបែកំណត់ត្រាពិភពលោក ដែលជាបេក្ខភាពកូនភ្លោះ ក្បាល ២ ខ្លួនមួយ រស់នៅបានយូរជាងគេបំផុតលើលោក ក្នុងវ័យ ៦៤ ឆ្នាំ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន