ភ្នំពេញៈ តារាសម្តែងស្រីល្បីឈ្មោះ ប្រចាំប្រទេសថៃ កញ្ញា Pancake Khemanit Jamikorn មកបំពេញការងារនៅក្នុងប្រទេសកម្ពុជា ហើយនៅរាត្រីយប់មិញនេះ នាងបានធ្វើឲ្យក្លឹបកម្សាន្ត RCA កក្រើកលាន់ឮ តែសម្លេងហ៊ោកញ្ច្រៀវ ពេញក្លឹប ធ្វើឲ្យភ្ញៀវកិត្តិយស ទាំងអ្នកសិល្បៈ និងអ្នកគាំទ្រនាង ដែលចូលរួមច្រើនកុះករនោះ មានភាពសប្បាយរីករាយ ញញឹមបិទមាត់មិនជិតឡើយ ។

បន្ទាប់ពីកញ្ញា Pancake បានបញ្ចប់ការងារមនុស្សធម៌ នៅអង្គការកុមារកំព្រាសំរោង រួចនាង ក៏បានបន្តទៅចូលរួមកម្មវិធីជប់លៀងមួយ ដែលរៀបចំឡើង នៅក្នុងក្លឹបកម្សាន្ត RCA នាពេលរាត្រីដោយ នៅក្នុងកម្មវិធីនោះ មានវត្តមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ មានទាំងអ្នកសិល្បៈ មិត្តៗយុវវ័យនិងអ្នកគាំទ្រតារាថៃនាង Pancake ផងដែរ ។

នៅក្នុងកម្មវិធីជប់លៀង នារាត្រីយប់មិញនេះ កញ្ញា Pancake បានប្រាប់ឲ្យដឹង តាមរយៈ អ្នកបកប្រែថា “ខ្ញុំពិតជាមានអារម្មណ៍ សប្បាយរីករាយខ្លាំងណាស់ ដែលបានមកជួបជាមួយ អ្នកគាំទ្រនៅទីនេះ ហើយនេះជាលើកទី២ហើយ សម្រាប់ខ្ញុំដែលមកប្រទេសកម្ពុជា ប៉ុន្តែ លើកនេះ ពិសេសជាងមុនដោយសារ តែម្ចាស់ក្លឹប RCA បានរៀបចំកម្មវិធីឲ្យខ្ញុំបាន មកជួបទស្សនិកជន និង Fan ដោយផ្ទាល់ ” ។

តារាស្រីដែលមានចរិករួសរាយ រាក់ទាក់បង្ហាញតែស្នាមញញឹម នៅជាប់ផ្ទៃមុខរូបនេះ បានបន្ត ទៀតថា នាងមានអារម្មណ៍រីករាយខ្លាំងដែលមកទីនេះ ដែលជាប្រទេសមួយ មានវប្បធម៌ស្រដៀងគ្នាជាមួយប្រទេសថៃ ។ ក្រៅពីបានឃើញមហាជនច្រើនមកចូលរួម ក៏មានការចាប់ អារម្មណ៍ណាស់ដែរ ត្រង់បងប្អូនខ្មែរគាត់មានអត្តចរិករួសរាយ ញញឹមរាក់ទាក់គួរឲ្យចូលចិត្ត ។ បើសិនជាមានឱកាសលើកក្រោយ នាងនឹងមកសម្តែងជូនប្រជាជនកម្ពុជាជាបន្តទៀត។

ក្រោយពីតារាស្រីរូបនេះ បានជួបជាមួយអ្នកគាំទ្រ នារាត្រីយប់មិញហើយ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤នេះ នាងនិងក្រុមការងារ នឹងធ្វើដំណើរត្រឡប់ទៅប្រទេសថៃវិញហើយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល