(ហុងកុង)៖ សមាជិកសភាទីក្រុងហុងកុងពីររូបដែលទើបជាប់ឆ្នោតថ្មីគឺ លោក Sixtus Leung និងអ្នកនាង Yau Wai-ching ត្រូវបានអាជ្ញាធររារាំងមិនឲ្យឡើងកាន់តំណែង ដោយសារតែតំណាងរាស្ត្រទាំងពីររូបនេះមិនព្រមធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដើម្បីធ្វើពិធីស្បថចូលកាន់តំណែង។ នេះបើតាមសារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Sixtus Leung និងអ្នកនាង Yau Wai-ching ត្រូវបានគេដឹងថាមានទំនោរចង់បានឯករាជ្យសម្រាប់ទីក្រុងហុងកុងទើបពួកគេត្រូវបានប្រជាជនបោះឆ្នោត ឲ្យជាប់ក្លាយជាសមាជិកសភា។ ប៉ុន្តែសមាជិកសភាមិនទាន់ផ្លូវការទាំងពីររូបនេះ មិនបានទៅចូលរួមស្បថចូលកាន់តំណែង ជាមួយតំណាងរាស្ត្រឯទៀតនៅទីក្រុងប៉េកាំងដូចដែលចាប់មានចែងនោះឡើយ ទើបបានបង្កជាបញ្ហាខាងលើនេះឡើង។

ជុំវិញបញ្ហានេះរដ្ឋាភិបាលទីក្រុងប៉េកាំងធ្លាប់បានធ្វើការបកស្រាយអំពីមាត្រាមួយក្នុងច្បាប់កំពូលរបស់ទីក្រុងហុងកុងរួចមកហើយ នោះគឺមន្ត្រីណាក៏ដោយដែលមិនព្រម ទៅចូលរួមពិធីស្បថឲ្យបានត្រឹមត្រូវនៅទីក្រុងប៉េកាំងនោះ ពួកគេនឹងមិនអាចឡើងកាន់តំណែងរបស់ខ្លួនជាផ្លូវការបាននោះឡើយ។ គួរបញ្ជាក់ថានេះជាចំណាក់ការ ដ៏ធំមួយរបស់ទីក្រុងប៉េកាំងមកក្នុងកិច្ចផ្ទៃក្នុងរបស់ទីក្រុងហុងកុង ដែលវាបានកើតឡើងតែរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីសភាទីក្រុងដែលមានសេដ្ឋកិច្ច រីកចំរើនបំផុតនៅតំបន់អាស៊ីនេះ កើតមានកោលាហលយ៉ាងខ្លាំង។

សម្រាប់ក្រុមអ្នកគាំទ្រតំណាងរាស្ត្ររបស់ពួកគេវិញ ក៏បានប្រមូលផ្តុំគ្នាតវ៉ាផងដែរកាលពីយប់ថ្ងៃអាទិត្យ ស្ថិតនៅក្រោមការយាមកាមសន្តិសុខយ៉ាងតឹងរឹង។ ងាកមកមើលចំណាត់ការរបស់ទីក្រុងប៉េកាំងវិញវាហាក់ដូចជាលើកទីមួយទៅហើយសម្រាប់ការលូកដៃយ៉ាងជ្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង បន្ទាប់ពីតំបន់ស្វយ័ត្រមួយនេះត្រូវបាន ចក្រភពអង់គ្លេសប្រគល់មកឲ្យប្រទេសចិនវិញកាលពីឆ្នាំ១៩៩៧៕

ប្រភព ៖ ប៊ីប៊ីស៊ី/ស៊ីអិនអេ