(ពោធិ៍សាត់)៖ មួយម៉ឺនសំណាង រថយន្តបុកតគ្នាក្រឡាប់ និងខូចខាតរថយន្ត៣គ្រឿង តែគ្មានគ្រោះថ្នាក់ដល់អាយុជីវិត ដែលហេតុការណ៍គួរឲ្យរន្ធត់នេះ កើតឡើងម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣០ និង១៣១ ស្ថិតក្នុងភូមិតាក្រចៅ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ឈន រិទ្ធ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពី អ្នកបើកបររថយន្តម៉ាក HighLander ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-3102 បានបើកវ៉ាឆ្វេង ក៏វ៉ាក់អឺជាមួយឡានតូរីស ហើយបានអែមចូលឆ្វេងវិញ ភ្លាមនោះមានរថយន្តម៉ាក Nissan Frontier ព័ណ៌ប្រផះមួយគ្រឿង ពាក់ស្លាកលេខ 2AA-0846 បើកពីក្រោយក្នុងល្បឿនលឿន បានបុកពីក្រោយរថយន្ត HighLander បណ្តាលឲ្យរថយន្ត HighLander ក្រឡាប់ធ្លាក់ប្រឡាយ ពេលនោះក៏មានរថយន្ត Camry បាឡែនមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ2P-1294 បានបុកបន្តជាមួយរថយន្ត Nessan Frontier បណ្តាលឲ្យខូចខាតរថយន្តយ៉ាងដំណំ ប៉ុន្តែគ្មានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលក្រុង និងកម្លាំងនគរបាលចរាចរណ៍ខេត្ត បានចុះអន្តរាគមន៍ សម្របសម្រួល និងស្ទូចរថយន្តចេញ ជៀសវៀងគ្រោះថ្នាក់បន្តជាយថាហេតុ បន្ដទៀត៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី