ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេសនាំមុខ ស៊ីអិនអិន កាលពីប៉ុន្មានម៉ោងមុននេះ បន្តិច បានចេញផ្សាយអត្ថបទសារព័ត៌មានអោយដឹងថា បុរសម្នាក់មកពីរដ្ឋ Idaho សហរដ្ឋអាមេរិក ត្រូវបាន តុលាការ កាត់ទោស អោយជាប់ពន្ធនាគារ ដល់ទៅ ២៥ ឆ្នាំ កាលពីថ្ងៃច័ន្ទ ម្សិលមិញក្រោយពីគាត់បាន សារ ភាពអោយដឹងថា គាត់ពិតជាមានបំណងចង់ធ្វើឃាត លោកប្រធានាធិបតី សហរដ្ឋអាមេរិក បា រ៉ាក់ អូបាម៉ា នៅឯ សេតវិមាន ។

ស្ថិតនៅក្នុងវ័យ ២៣ ឆ្នាំ លោក Ortega-Hernandez បានបង្ហាញខ្លួននៅឯតុលាការ កំពូល ដោយ នៅ ក្នុង នោះ មានការកាត់ទោស ក៏ដូចជា ផ្តន្ទាទោសលោកពីបទប្រព្រឹត្តិអំពើភារវកម្មនិងប្រើប្រាស់សព្វា វុធ ខុសច្បាប់ កាលពីខែកញ្ញា ។

គួររំឭកថា ព្រះរាជអាជ្ញា បានចោទប្រកាន់ ជនជាប់ចោទខាងលើ ពីបទអំពើ ភារវកម្ម ក្រោយជន ជាប់ចោទខាងលើនេះ កាលពី ល្ងាចថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ ២០១១ ពោល អំឡុងថ្ងៃនោះ គាត់បាន បើក ការវាយប្រហារ បាញ់រះគ្រាប់ពិត ជាច្រើនគ្រាប់ទៅលើសេតវិមាន ចេញពីបង្អួច រថយន្ត របស់ គាត់ ។

ក្រោយពីបានបើកការវាយប្រហារ ជនជាប់ចោទខាងលើ បានរត់គេចខ្លួន ភ្លាមៗមួយរំពេច ពោល បានបើកឡានគេចខ្លួន រហូតដល់ថ្នាក់ទៅបុក ស្ពានមួយកន្លែង នៅជាយក្រុង នៃរដ្ឋ Virginia បន្ទាប់ មកគេក៏បានធ្វើការរត់គេចខ្លួន ដោយថ្មើរជើង បាត់ស្រមោលតែម្តង។ គួរបញ្ជាក់ថា អំឡុងពេល ដែលមានករណី បើកការវាយប្រហារ លើកនេះ លោក ប្រធានាធិបតី សហរដ្ឋអាមេរិក ក៏ដូចជា ក្រុមគ្រួ សាររបស់លោក ពុំមានវត្តមាន នៅក្នុងសេតវិមាននោះទេ ពោល ពួកគាត់ បានមានវត្តមាន នៅឯភូមិ គ្រឹះ ឯណោះទៅវិញទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន