CamNews

មន្ដ្រី FIFA ៦ នាក់ត្រូវក្រុមប៉ូលីសចាប់ខ្លួន ពីបទចោទប្រកាន់ លាងលុយកខ្វក់

ព័ត៌មានកីឡា៖ ក្រុមមន្ដ្រីសមាជិក FIFA ៦ រូបត្រូវបាន ក្រុមប៉ូលីស ប្រចាំប្រទេស​ Switzerland ចាប់ខ្លួននៅក្នុងសណ្ឋាគារ​ Zurich ក្រោយពីជាប់ការចោទប្រកាន់ថាប្រព្រឹត្ដអំពើពុករលួយ​លួចលាងលុយកខ្វក់ ។ មិនត្រឹមតែប៉ុណ្ណោះ​ ក្នុងចំណោមអ្នកទាំង ៦ នោះមានលោក Jeffrey Webb ដែលត្រូវជា អនុប្រធានសមាគមន៍ផងដែរ ។

ប្រភពព័ត៌មានពីគេហទំព័រ ប៊ីប៊ីស៊ី បានចុះផ្សាយឲ្យដឹងថា ក្រុមមន្ដ្រីសមាជិក FIFA ៦ រូប ដែលត្រៀមខ្លួនមក​ជួប​ប្រជុំប្រចាំឆ្នាំនៅ Switzerland ក្នុងសណ្ឋាគារ Zurich ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រ សប្ដាហ៍នេះ ត្រូវប៉ូលីស ចាប់ខ្លួន ក្រោយពីទទួលពាក្យចោទប្រកាន់លើករណីលួចលាងលុយកខ្វក់។ ប្រភពព័ត៌មាន​បានបន្ដ​ទៀតថា ជនជាប់ចោទទាំងអស់បានកំពុងតែឃុំទុក រង់ចាំការសាងសំណុំរឿងបញ្ជូនទៅកាន់ ប្រទេសរបស់ ខ្លួន​វិញដើម្បីធ្វើការដាក់ទោស​ ។

លោក Sepp Blatter ថ្នាក់ដឹកនាំកំពូលក៏មានភាពភ្ញាក់ផ្អើលនឹងហេតុការណ៍នេះផងដែរ ខណៈដែលគាត់ ស្ទើរតែ​មិនដឹងអ្វីទាំងអស់ ប៉ុន្ដែទោះជាយ៉ាងណា កិច្ចប្រជុំនឹងត្រូវប្រព្រឹត្ដឡើងនៅថ្ងៃសុក្រ ខាងមុខនេះ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី