CamNews

ប៉ែន ចំរ៉ុង​ ពោល​ថា «ស្រ​ឡាញ់​​កូន​ខ្លាំង» ខណៈ ភិន សុ​ដា​លីស ប្រាប់​ថា «ពេល​កូន​​កើត​មក​មិន​ចាំ​បាច់

(ភ្នំពេញ)៖ ស្របពេលដែល​អ្នកនាង ភិន សុដាលីស បានប្រាប់ជាសាធារណៈថា អតីត​ប្ដីហេងស៊យរបស់នាង គឺលោក ប៉ែន ចំរ៉ុង ហាក់មិនប្រាកដថា កូនក្នុងផ្ទៃរបស់នាង គឺជាកូនរបស់ខ្លួនផងនោះ ពេលមន្រ្តីតុលាការចោទសួរ នៅឯសាលាដំបូង រាជធានីភ្នំពេញ ស្រាប់តែលោក ប៉ែន ចំរ៉ុង បែរជាមកពោលពាក្យថា លោកពិជាស្រឡាញ់កូន ស្រឡាញ់ខ្លាំង ក្នុងកិច្ចសម្ភាសន៍ ជាមួយនឹងលោក សាន្ត ប៊ុនធឿន កាលពីម្សិលមិញនេះ ធ្វើឲ្យមហាជនដែលដឹងរឿងច្បាស់ ហាក់មានចម្ងល់ថា តើការពោលពាក្យបែបនេះ ជាការសម្ដែងរបស់លោក ប៉ែន ចំរ៉ុង ឬយ៉ាងណា ខណៈដែលរឿងរ៉ាវដែលបានកើតឡើងកន្លងមក ត្រូវបានអ្នកនាង ភិន សុដាលីស និយាយថា គឺជាការសម្ដែងរបស់ ប៉ែន ចំរ៉ុង។

ពាក្យសំដី​​របស់ លោក ប៉ែន ចំរ៉ុង ជាតារាសម្តែង និងពិធីករល្បីឈ្មោះប្រចាំកម្ពុជា ដែលបាននិយាយចេញពីបេះដូង​ ចំពោះកូនថា «ខ្ញុំពិតជាស្រឡាញ់កូនខ្ញុំណាស់... ស្រឡាញ់ខ្លាំងបំផុត» គឺបាននិយាយឡើង បន្ទាប់ពីសាលក្រមតុលាការ​ចេញនៅថ្ងៃទី ២០ កក្កដា ឆ្នាំ ២០១៦ កន្លងទៅនេះ កំណត់ឲ្យតារាលិស្បៈ​​​ ដែលមានឈ្មោះល្បីល្បាញ ប្រចាំកម្ពុជា ទាំង២នាក់គឺ លោក ប៉ែន ចំរ៉ុង និង អ្នកនាង ភិន សុដាលីស ត្រូវ​ចែកផ្លូវគ្នា ដែលបន្សល់ទុកនូវឈាមមួយតំណក់ ទៅឲ្យខាងស្រីជាអ្នកទទួលខុសត្រូវ។ ចំណែកលោក ប៉ែន ចំរ៉ុង បានរថយន្តមួយគ្រឿងម៉ាក Lexus 400h តម្លៃប្រមាណជាង ៤ម៉ឺនដុល្លារ ។

លោក ប៉ែន ចំរ៉ុង បានបញ្ជាក់​យ៉ាងច្បាស់ថា «ខ្ញុំពិតជាស្រឡាញ់កូនខ្ញុំណាស់ ស្រឡាញ់ណាស់... ស្រឡាញ់ខ្លាំងបំផុត» ទាំងអស់នេះ​​បង្ហាញពីអារម្មណ៍ពិត ដែលឪពុកតែងកើតមានឡើងចំពោះកូន ហើយពិតណាស់ដូចពាក្យចាស់ តែងតែនិយាយតគ្នាថា «ម្តាយឪពុកឯណាដែលមិនស្រឡាញ់កូន»។ ប៉ុន្តែតាមរយៈសម្ដី និងទង្វើ​របស់លោក ប៉ែន ចំរ៉ុង ត្រូវបានទស្សនិកជន​សន្និដ្ឋានបានថា គ្រាន់តែនិយាយឲ្យធូរៗពោះប៉ុណ្ណោះ ព្រោះលោកពូកែសម្ដែងណាស់ ហើយប្រសិនបើ ប៉ែន ចំរ៉ុង ចេះនិយាយបែបនេះ មិនមែនពេលតុលាការសួរថា កូនក្នុងផ្ទៃរបស់ភរិយាលោក ជាកូនរបស់លោកពិតមែនឬទេ បែរជា ចំរ៉ុង ឆ្លើយថា «មិនច្បាស់​» ដូច្នេះឡើយ។

ងាកមកអតីតភរិយា អ្នកនាង ភិន សុដាលីស ឯណេះវិញ ពេលឮ ប៉ែន ចំរ៉ុង ពោលពាក្យថា កូនក្នុងផ្ទៃរបស់នាងហាក់មិនច្បាស់ថា មានជាមួយ​ខ្លួន​ (ចំរ៉ុង) ធ្វើឲ្យនាងស្រឡាំងកាំង​និយាយលែងចេញ ព្រោះបើនិយាយអ៉ីចឹង បានន័យថា ចំរ៉ុង កំពុងចោទនាង មានសាហាយស្មន់ជា​មួយ​អ្នកផ្សេង ពេលរួមរស់ជាមួយគ្នា ជាប្ដីប្រពន្ធ។ ដាលីស បញ្ជាក់ថា ពេល​កូន​នេះកើតមក នាងមិនឲ្យស្គាល់ ឬមិនឲ្យឃើញមុខ ចំរ៉ុង ជាដាច់ខាត ព្រោះជាឪពុក ដែលគ្មានទំនួលខុសត្រូវ តាំងពីកូនមិនទាន់កើតមកម្ល៉េះ។ ដាលីស អះអាងថា កូនរបស់នាង មិនចាំបាច់ឲ្យស្គាល់មនុស្សប្រភេទ ដូច ប៉ែន ចំរ៉ុង ទេ ។

សូមរំរឭកថា ទង្វើរបស់ លោក ប៉ែន ចំរ៉ុង ត្រូវបានអតីតប្រពន្ធ​របស់លោក អ្នកនាង ភិន សុដាលីស បានទម្លាយទៅឲ្យ​សាធារណៈជន បានដឹងថា លោក ប៉ែន ចំរ៉ុង ធ្វើការលែងលះនេះ គឺ ចង់ធ្វើការសងសឹក ទៅនឹងឪពុករបស់នាង គឺលោក អិន សុភិន តែប៉ុណ្ណោះ ពោលគឺ ប៉ែន ចំរ៉ុង មិនបានស្រឡាញ់ ដាលីស ដោយស្មោះនោះទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង