CamNews

ក្លឹប Everton ឧបត្ថម្ភ ២០ម៉ឺនផោន ដល់ក្មេងប្រុស Bradley ដើម្បីព្យាបាលជំងឺមហារីក

(ក្រុងឡុងដ៍)៖ ក្លឹបបាល់ទាត់អាជីព Everton បានប្រកាសឧបត្ថម្ភជាទឹកប្រាក់ចំនួន ២០ម៉ឺនផោនដល់​ក្មេង​ប្រុស Bradley Lowery ដើម្បី​ព្យាបាល​ជំងឺ​មហា​រីក​របស់​គេ​នៅ​សហរដ្ឋ​អាមេរិក នា​ពេលដ៏ខ្លីខាងមុខនេះ។

តាមរយៈសារព័ត៌មាន Dailymail របស់អង់គ្លេសចេញផ្សាយនៅថ្ងៃនេះថា ក្មេងប្រុសដែលមានវ័យទើបតែ ៥ឆ្នាំ Bradley បាន​មាន​ជំងឺ​មហា​រីក​ខួរ​ក្បាល នឹង​ត្រូវ​បាន​ទឹក​ប្រាក់​រហូត​ដល់​ទៅ ៧០ម៉ឺន​ផោន ដើម្បីធ្វើការវះកាត់នៅមន្ទីរពេទ្យសហ​រដ្ឋអាមេ​រិក ខណៈ​ដែល​ក្មេង​ប្រុស​រូប​នេះ​ជា​អ្នក​គាំ​ទ្រ​របស់​ក្លឹប​ឆ្មា​ខ្មៅ Sunderland​។

ក្មេងប្រុសដ៏ក្លាហានម្នាក់នេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់កីឡាករ និងអ្នកគាំទ្រឯទៀតក្នុងជំនួបរវាង​ម្ចាស់​ផ្ទះ Sunderland ចាញ់​ក្រុម​ភ្ញៀវ Everton ៣-០ យប់​មិញ​នេះ​ក្នុង​សប្តាហ៍​ទី​៤ នៃ Premier League នៅ​ឯ​ពហុ​កីឡ​ដ្ឋាន Stadium of Light។

នេះជាលើកទី២ ហើយសម្រាប់ក្មេងប្រុស Bradley ដែលមានជំងឺសរសៃប្រសាទបែបនេះ និងត្រូវការព្យាបាលនៅ​សហ​រដ្ឋអាមេរិក​ផង​ដែរ គ្រា​ដែល​ក្លឹប Everton នឹង​អញ្ជើញ​ក្រុម​គ្រួសារ​របស់​គេមក​ពហុកីឡដ្ឋាន Goodison Park នាពេលដ៏ខ្លីខាងមុខ បន្ទាប់​ពី​ត្រឡប់​មក​ពី​ព្យាបាល​នៅ​អាមេរិក​វិញ​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង