ព័ត៌មានអន្តរជាតិ ៖ មន្ទីរពេទ្យប្រទេសចិនមួយកន្លែង បានសារភាពពីកំហុសឆ្គងដោយអចេតនា របស់ខ្លួន ក្នុងការចម្លងរោគអេដស៍ (HIV) ទៅកាន់អ្នកជម្ងឺដល់ទៅ ៥នាក់ ក៏ដោយសារតែ បុគ្គលិក មន្ទីរពេទ្យ ច្រឡំប្រើគ្រឿងបរិក្ខាព្យាបាលសាជាថ្មី ដែលគ្រឿងបរិក្ខាទាំងនោះតម្រូវឲ្យយកទៅបោះ ចោល ក្រោយពីត្រូវបានប្រើជាពិសេស ទៅលើក្រុមអ្នកជម្ងឺកើតមេរោគអេដស៍ ។ ជាជាងយកទៅ បោះចោលបុគ្គលិក មន្ទីរពេទ្យ បានយកទៅប្រើជាមួយនឹងក្រុមអ្នកជម្ងឺមិនឆ្លងរោគ HIV ដូច្នេះបង្ក ឲ្យមានការឆ្លងរោគតែម្តង ។

អាជ្ញាធរខេត្តប្រទេសចិន ដែលមន្ទីរពេទ្យមានវត្តមានតាំងនៅនោះ មានប្រតិកម្មឲ្យដឹងថា ប្រការ ខាងលើនេះ គឺជាការរំលោភនិតិវិធីដ៏ធ្ងន់ធ្ងរ ជាលទ្ធផលបុគ្គលិកមន្ទីរពេទ្យ៥នាក់ ត្រូវបានបណ្តេញ ពីមន្ទីរពេទ្យ Zhejiang Provincial Hospital of Chinese Medicine ខេត្ត Hangzhou ប្រទេសចិន ។ មន្រ្តីសុខាភិបាលខេត្ត គូសបញ្ជាក់ឲ្យដឹងថា ពួកគេទើបតែទទួលបានព័ត៌មាន ពីកំហុសឆ្គងខាង លើកាលពីថ្ងៃទី ២៦ មករា កន្លងទៅនេះ ។ ប៉ុន្តែ យោងតាមសេចក្តីថ្លែងការណ៍ ជាភាសាចិននោះ គូសបញ្ជាក់ឲ្យដឹងថា ពុំមានការគូសបញ្ជាក់ពីព័ត៌មានលម្អិតថាតើ មានអ្នកជម្ងឺផ្សេងទៀត អាច នឹងឆ្លងរោគឬយ៉ាងណានោះទេ ក៏ដូចជា ពុំបានបញ្ជាក់ពីមូលហេតុដែលក្រុមអ្នកជម្ងឺឆ្លងរោគទាំង នោះថាស្ថិតនៅក្នុងដំណាក់កាលព្យបាលអ្វី បានជាឆ្លងរោគ ។ សេចក្តីថ្លែងការណ៍ សង្ខេប បន្តឲ្យ ដឹងថា ក្រុមអ្នកជម្លឺដែលជាជនរងគ្រោះឆ្លងរោគនោះ នឹងទទួលបានការយកចិត្តទុកដាក់ ក្នុងការ ការព្យាបាល និងប្រាក់សំណង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី