ត្បូងឃ្មុំ៖ កម្លាំងចម្រុះស្រុកមេមត់ កាលពីយប់មិញនេះ បានឃាត់ខ្លួនបុរសម្នាក់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោយពេលបង្ខាំងប្រពន្ធនៅក្នុងផ្ទះ ហើយធ្វើទារុណកម្មវាយធ្វើបាបយ៉ាងដំណំ, នេះបើតាម លោក ព្រំ វុទ្ធី មេបញ្ជាការអាវុធហត្ថស្រុកមេមត់ បានប្រាប់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥នេះ ។

បុរសជាប្តីដែលបានប្រើអំពើហិង្សាធ្ងន់ធ្ងរ ដល់ភរិយានេះមានឈ្មោះ ក្រី ភ័ន អាយុ៣៣ឆ្នាំ ជាជនញៀនថ្នាំ ចំណែកប្រពន្ធ ឈ្មោះ ឡេង ដានី អាយុ៣១ឆ្នាំ ។ តាមសមត្ថកិច្ចបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៧ មីនា ម្សិល មិញនេះ បុរសខាងលើ បានវាយដំប្រពន្ធយ៉ាងដំណំ ហើយត្រូវប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច ។ លុះកម្លាំងអាវុធហត្ថបានទៅដល់ផ្ទះកើតហេតុ ប្តីរូបនេះបានប្រាប់ឱ្យសមត្ថកិច្ច ដកកម្លាំងទៅវិញ ហើយថា ខ្លួនត្រូវរ៉ូវគ្នាជាមួយប្រពន្ធវិញហើយ ។

រហូតដល់ពេលថ្ងៃត្រង់ ទើបសាច់ញាតិរបស់ស្រ្តីជាប្រពន្ធ បានមកប្តឹងសមត្ថកិច្ចម្តងទៀតថា ប្តីនៅបន្តវាយប្រពន្ធ ធ្ងន់ធ្ងរ ទើបកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅដល់ កន្លែងកើតហេតុ ហើយទម្លុះទ្វាររំដោះនារីរងគ្រោះតែម្តង ទាំង មានឈាមស្រោចពេញក្បាល ។ ភ្លាមៗនោះ បុរសជាប្តីបានព្យាយាមរត់គេចខ្លួន តាមវាលស្រែ ប៉ុន្តែត្រូវបាន កម្លាំងអាវុធហត្ថស្រុក សហការជាមួយសមត្ថកិច្ចអង្គភាពផ្សេងទៀត ចាប់ខ្លួនបាន៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល