ការហាត់ប្រាណ ដើម្បីធ្វើអោយ រាងកាយពីធាត់ មកស្គម ស្លីមស្អាត ហើយមានសាច់ដុំ នោះវា មិន មែនជារឿង ងាយសោះឡើយ ។ បើយើងខំប្រឹង ហាត់ដោយ មិនបាន ត្រូវតាម ក្បាច់ក្បួន គេទេ នោះ ទស្សនិកជន ប្រហែលជា មិនអាច ទទួលបានអ្វី ដែលជាបំណង ប្រាថ្នារបស់ ខ្លួនបានឡើយ ។ ហើយ ប្រសិនបើ អ្នកហាត់ បានត្រូវក៏ដោយ បើគ្មាន កំលាំងចិត្ត និងខំប្រឹងទេ នោះយូរៗទៅ អ្នកនឹង ខ្ជិលហាត់ជាក់ ជាមិនខាន ។ ដូចនេះហើយ ដើម្បីជាកំលាំងចិត្ត ដល់អ្នកដែល ចង់ហាត់ប្រាណ សម្រក ទំងន់ និងយកសាច់ដុំនោះ មានវីដេអូមួយ បានធ្វើឡើង ដោយគណនី Youtube ShaQxBB ។ វីដេអូ របស់គាត់ បើយើងមើលហើយ គឺច្បាស់ជា ចង់ហាត់ប្រាណ តែម្តងហើយ ជាពិសេស គឺ បុរសៗ ។ វីដេអូកំលាំងចិត្ត ដើម្បីហាត់ប្រាណនេះ ទទួលបានការ ចូលទស្សនា រហូតដល់ទៅ ២ លាន ដងជាង ទៅហើយក្នុង រយៈពេល ៤ ខែមកនេះ ។ ចូលរួមទស្សនា ទាំងអស់គ្នាទៅមើល ក្រែងលោ អាច ជួយកំលាំង ចិត្តដល់អ្នកបានណា ៕

<object width="500" height="400" data="http://www.youtube.com/v/ptJWKnQmPWI&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/ptJWKnQmPWI&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ youtube