CamNews

David Luiz ជាអតីតខ្សែការពារ Chelsea និយាយថា Mourinho គ្មានអ្វីអស្ចារ្យនេាះទេ

ព័ត៌មានកីឡា៖​​ ខ្សែការពាររបស់ក្រុម PSG បានបកស្រាយពីអារម្មណ៍ របស់ខ្លួនចំពោះ លោក Jose Mourinho ប្រាប់ទៅដល់អ្នកសារព័ត៌មាន ខណៈក្រុមរបស់គាត់កំពុងតែត្រៀមជើង ធ្វើដំណើរទៅកាន់​Stamford Bridge ក្នុងជំនួបប្រកួត Champions League ។

កីឡាករខ្សែការពារ PSG ឈ្មោះថា David Luiz ធ្លាប់មានប្រវត្ដិជាខ្សែការពាររបស់ Chelsea ប៉ុន្ដែថ្នាក់ដឹកនាំក្រុម បានសម្រេចចិត្ដផ្ទេរជើងទៅកាន់ ក្លឹបទឹកដីប្រទេសបារាំង​ កាលពីពាក់កណ្ដាលឆ្នាំ ២០១៤ ក្នុងតម្លៃខ្លួន ៥០ លានផោន។ ដោយឆ្លងកាត់ប្រវត្ដិតស៊ូជាមួយក្រុម អស់រយៈពេលត្រឹមតែមួយកិច្ចកុង​ត្រា កីឡាករអាចយល់ច្បាស់ ហើយប្រាប់ទៅអ្នកសារព័ត៌មានថា​ ចំពោះអ្នកដ៏ទៃយល់ថា Mourinho គឺ​ជាមនុស្សអស្ចារ្យ តែសម្រាប់គាត់​មើលទៅគ្មានអ្វីអស់នោះទេ ។ គាត់ធ្លាប់ធ្វើជាជញ្ជាំងការពារដ៏រឹងមាំឲ្យ​ Chelsea អស់ជាច្រើនការប្រកួត ហើយក៏ជោគទៀតផង ។

Chelsea មានឱកាសបានបើកទ្វារទទួល PSG វិញម្ដងក្នុងជំនួបប្រកួត Champions League ខណៈដែល​ខ្លួនធ្លាប់ជាភ្ញៀវកាលពីខែកុម្ភៈ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពេញមួយការប្រកួត ក្នុងលទ្ធផល​ពិន្ទុ ១ ស្មើរ ។ ហើយនៅថ្ងៃទី ១២ ខាងមុខនេះ Chelsea នឹងបំពេញកាតព្វកិច្ចជាម្ចាស់​ផ្ទះវិញ ម្ដង ថាតើក្រុមនឹងអាចមានសមត្ថភាព ទទួល PSG បានល្អដែរឬទេ រង់ចាំតាមដានទាំងអស់គ្នា ។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖​ app.onefootball