ភ្នំពេញ)៖ ក្មេងស្ទាវឈាមរាវម្នាក់ទំនងជាកូនអ្នកធំ ឬកូនអ្នកមានទ្រព្យសម្បត្តិ ដែលមានអាការ:ស្រវឹងស្រាខ្លាំងបានបើករថយន្តទៅបំបុករថយន្ត របស់លោកឧត្តមសេនីយ៏ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ រហូតមានអន្តរាគមន៍ពីកម្លាំងអាវុធហត្ថខណ្ឌ ចុះទៅតាមចាប់យកទៅដោះស្រាយតាមច្បាប់។

លោកឧត្តមសេនីយ៍ឯក នន្ទ សុខា បានប្រាប់ Fresh News នៅក្រោយកើតហេតុភ្លាមៗថា មុនពេលកើតហេតុ រថយន្តរបស់ជននេះ បានបើកថយហើយពេលនោះប៉ះរថយន្តរបស់លោក លោកក៏ចុចសីុផ្លេ។ ស្រាប់តែជននេះ ដែលមានអាយុជាង២០ឆ្នាំ អាចធ្វើជាកូនលោកបាននោះ ក៏ស្រាប់តែចុចកញ្ចក់ ហើយស្រែកមកលោកថា «ឡានអញបុកឡានហ្អែងនៅ បើបុកអញសង ហ្អែងដឹងថា អញកូននរណាគេទេ? ចាំមើលអញបើកបុកហ្អែង!»។

មិនទាន់ស្រែកចប់ផង ស្រាប់តែជននេះបានបើករថយន្ត ទៅបុកលោក និងអង្គរក្សមួយទំហឹងតែសំណាងល្អលោកលោតទាន់ ហើយបើករត់ពេលនោះ លោកបើករថយន្ត ដេញតាម រហូតទាន់ហើយ ដកកាំភ្លើងភ្ជង់ រួចកម្លាំងអាវុធហត្ថខណ្ឌ ទៅដល់ ក៏ឃាត់យកទៅខណ្ឌភ្លាមៗ តែម្តង។

លោកឧត្តមសេនីយ៍ឯក នន្ទ សុខា បានអំពាវនាវ និងទទូចថា សូមកុំឲ្យមានការអន្តរាគមន៍អោយសោះ ព្រោះករណីនេះ សូមទុកអោយសមត្ថកិច្ច និងតុលាការចាត់ការតាមនីតិវិធីច្បាប់ចុះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី