CamNews

សាលារាជធានីភ្នំពេញ នឹងរៀបចំពិធីបង្សុកូលរាប់បាត្រ នៅថ្ងៃទី២២ ខែវិច្ឆិកា

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នឹងរៀបចំពិធីសូត្រម​ន្ត បង្សុកូលរាប់បាត្រ នៅវេលាម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលស្លាប់នៅលើស្ពានពេជ្រ។ ពិធីនេះមានកាចូលរួមជាអធិបតីដោយ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។

ពិធីសូត្រម​ន្ត បង្សុកូល រាប់បាត្រ មានការរាប់បាត្រ និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន១០៨អង្គ នៅស្តូបក្បែរស្ពាននាគ នៃទីក្រុងកោះពេជ្រ។

គួរបញ្ជាក់ថា កាលពី​យប់ ថ្ងៃទី​២២ ខែ​វិច្ឆិកា​ឆ្នាំ២០១០ ជាថ្ងៃ​បញ្ចប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប ​សំពះ​ព្រះខែ និងអក​អំបុក ​មាន​ឧបទ្ទវ​ហេតុ ​រត់ជាន់គ្នា នៅលើ​ស្ពានពេជ្រ ​នៃតំបន់​កោះពេជ្រ​ បណ្តាលឲ្យមនុស្ស យ៉ាង​ហោចណាស់​ ៣៤៩នាក់​ ស្លាប់បាត់បង់ជីវិត និង​ជាង​ ៧០០នាក់​ទៀតបាន​រងរបួស។ នេះបើតាមរបាយការណ៍របស់សមត្ថកិច្ច។

ជារៀងរាល់ឆ្នាំ សាលារាជធានីភ្នំពេញ បានរៀបចំពិធីសូត្រម​ន្តបង្សុកូល រាប់បាត្រដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះលើស្ពានពេជ្រ ហើយក៏មានការចូលរួមពី​សាច់ញាតិប្រជាពលរដ្ឋ ដែលបានស្លាប់បាត់បង់ជីវិតផងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី