ភ្នំពេញ ៖ ផ្តើមចេញពីការអាណិត អាសូរ ប្រកបដោយទឹកចិត្ត សប្បុរសធម៌ និងមនុស្សធម៌ ចំពោះប្រជា ពលរដ្ឋ និយាយជារួមនិងនិយាយ ដោយឡែកចំពោះកុមារ ដែលមានមាត់ឆែប នៅព្រឹកថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៤ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្តេច តេជោ និងលោកស្រី ពេជ ចន្ទមុន្នី និងក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជន សម្តេចតេជោ បានអញ្ជើញ ពិនិត្យការវះកាត់ និងសួរសុខទុក្ខកុមារ មានមាត់ឆែប ដែលធ្វើការវះកាត់ដោយអង្គការ អ៊ុបពើរ៉េហ្សិនស្មាយ (Operation smile) នៅមន្ទីពេទ្យមិត្តភាពខ្មែរ សូវៀត (ពេទ្យរុស្សី)។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ អង្គការ អ៊ុបពើរ៉េហ្សិនស្មាយ (Operation smile) សហការជា មួយសមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ បានធ្វើការវះកាត់និង ព្យាបាលជំងឺមាត់ឆែប ដល់កុមារ ដែលជាសកម្មភាពមនុស្សធម៌ ដ៍ល្អប្រពៃជួយឱ្យកុមារមានជីវិតថ្មី ស្មាមញញឹម ថ្មីប្រដោយ ក្តីសង្ឃឹម ។ លោកបានបង្ហាញការអាណិតអាសូរ ដល់កុមារទាំងអស់នោះ និងបានផ្តាំផ្ញើ គ្រូពេទ្យសូម ជួមយកចិត្តទុកដាក់មើលថែរ កុមារទាំងអស់នោះប្រកប ដោយការអាណិតស្រឡាញ់ ជាពិសេសកុមារ ដែលកំព្រាឪពុកម្តាយឱ្យដូចកូនបង្កើត ពិព្រោះពួកគេទាំងនោះពិតជាត្រូវការមើលថែរក្សា ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ពួកគេ។

សូមបញ្ជាក់ថា អង្គការ អ៊ុបពើរ៉េហ្សិនស្មាយ (Operation smile) តែងតែធ្វើការវះកាត់និង ព្យាបាលជំងឺ មាត់ឆែបដល់កុមារទូទៅដោយមិនគិតថ្លៃ ។ ជាក់ស្តែងកុមារ ដែលមានមាត់ឆែបដែរ ត្រូវវះកាត់នៅពេល នេះ មកពីតាម បណ្តាខេត្តមួយចំនួនដូចជា ស្វាងរៀង ភ្នំពេញ កំពត ព្រះវិហារនិងខេត្តផ្សេងៗទៀត។ ជាមួយគ្នានេះ អង្គការ អ៊ុបពើរ៉េហ្សិនស្មាយ (Operation smile) សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមាន កូនមាត់ឆែបសូមអញ្ជើញទាក់ទង អង្គការដែលមាន អសយដ្ឋាននៅជាន់ទី៣ នៃមន្ទីពេទ្យ មិត្តភាពខ្មែរ សូវៀត (ពេទ្យរុស្សី) ។

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល