កណ្តាល ៖ ក្មេងប្រុសម្នាក់ត្រូវបានចោទប្រកាន់កាលពីម្សិលមិញពីបទសម្លាប់សង្សារអាយុ ១៩ ឆ្នាំ ព្រោះតែមិត្តស្រីរបស់ខ្លួន បានចោលរូបលោកនិងចាប់ផ្តើមទំនាក់ទំនងជាមួយនិងបុរសផ្សេង ។ ការធ្វើឃាតនេះបានកើតឡើងនៅវេលាម៉ោង ៧ ល្ងាច កាលពីថ្ងៃសុក្រ ដែលស្ថិតនៅកន្លែងស្ងាត់មួយនៅភូមិ ក្រោលគោ ស្រុកមុខកំពូល ខេត្តកណ្តាល ។

យោងតាមប្រភពឯកសារពីតុលាការខេត្តកណ្តាល ជនជាប់ចោទគឺជាកសិករ មានឈ្មោះថា អន អឿន មានអាយុ ១៨ ឆ្នាំ រស់នៅក្នុងភូមិដែលមានហេតុការណ៍កើតឡើង ។ ជនរងគ្រោះឈ្មោះ ស្រី លាភ ជាកម្មកររោងចក្រកាត់ដេរ នៅឃុំ ច្រាំងជំរះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

អន អឿន ត្រូវបានគេចោទប្រកាន់ពីបទឃាតកម្មដោយចេតនា និងប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោស ។ ក្មេងប្រុសរូបនេះត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃសុក្រ ហើយត្រូវបានបញ្ជូនទៅពន្ធនាគារ ខេត្តរង់ចាំការកាត់ទោស ។

មន្រ្តីប៉ូលីសស្រុកមុខកំពូល លោក ហុក សៀង បានថ្លែងថា ជនជាប់ចោទ និងជនរងគ្រោះគឺជាសង្សារគ្នា ។ ពួកគេបានរួមរស់ជាមួយអស់រយៈពេលជាងមួយឆ្នាំ ប៉ុន្តែមិនទាន់បានរៀបការនៅឡើយទេ ។ កាលពីដើមខែមករា គូស្នេហ៍មួយគូនេះបានចែកផ្លូវគ្នាបន្ទាប់ពីមានការឈ្លោះប្រកែកគ្នា ។ ក្រោយមកទើប ជនរងគ្រោះឈ្មោះ ស្រី លាភ បានទាក់ទងបុរសផ្សេងរហូតក្លាយជាសង្សារនឹងគ្នា ហើយមិត្តប្រុសថ្មីរបស់ជនរងគ្រោះគឺជាកម្មកររោងចក្រ ដែលធ្វើការនៅក្បែរគ្នា ។ នៅក្នុងថ្ងៃឃាតកម្មនោះ ជនជាប់ចោទ អន អឿន ខឹងខ្លាំងណាស់នៅពេលដែលដឹងថា សង្សាររបស់ខ្លួនមានប្រុសថ្មី ទើបណាត់នាងទៅកន្លែងស្ងាត់ដើម្បីចាប់ផ្តើមទំនាក់ទំនងអ្នកទាំងពីរឡើងវិញ ។ ហើយ អន អឿន បានជិះកង់ដឹក ស្រី លាភ ទៅកន្លែងកើតហេតុនោះ ។

ខណៈពេលដែលកំពុងតែពិភាក្សាគ្នានោះ អន អឿន បានសម្រេចចិត្តឲ្យ ស្រី លាភ ភ្ជាប់ពាក្យជាមួយសង្សារថ្មី ប៉ុន្តែគាត់សុំឲ្យនាងគេងជាមួយគ្នាជាមុនសិន ប៉ុន្តែជនរងគ្រោះបានបដិសេធ ទើបជនជាប់ចោទព្យាយាមចាប់រំលោភនាង ។ ពេលនោះ អន អឿន ខឹងខ្លាំងណាស់ដែលអតីតមិត្តស្រីរបស់ខ្លួនមិនព្រមគេងជាមួយ ហើយភ័យខ្លាច ស្រី លាភ ប្តឹងប៉ូលីស ឬទៅប្រាប់សាច់ញិតរបស់នាង ទើប អន អឿន សម្រេចចិត្តសម្លាប់ ស្រី លាភ ដោយយកដុំឈើធំៗមកវាយចំក្បាល និងមុខរបស់ជនរងគ្រោះ បន្ទាប់មកក៏ជិះកង់គេចខ្លួនបាត់ទៅ ។ ក្រោយមកទៀត ស្រី លាភ ត្រូវបានអ្នកភូមិប្រទះឃើញនៅប្រឡាយមួយ នៅក្នុងឃុំ សំបូរមាស ហើយក៏បានរាយការណ៍ទៅប៉ូលីស ។

អន អឿន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ វេលាម៉ោង ១០ នៅផ្ទះរបស់ខ្លួន ដោយបន្សល់ទុកនៅភស្តុតាងដូចជា ខោក្នុង និងអាវយឺតរបស់គាត់ ដែលបន្សល់ទុកនៅកន្លែងកើតហេតុ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes