CamNews

ស្រ្តីមេម៉ាយម្នាក់ ស្ថិតក្រោមការភ័យខ្លាច ក្រោយអតីតប្តីតាមគំរាមសម្លាប់

(សៀមរាប)៖ ស្រ្តីមេម៉ាយម្នាក់ បានប្រកាសស្វែងរកអន្តរាគមន៏ពីថ្នាក់ដឹកនាំ ជាពិសេសរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រោយពេលដែលអតីតប្តីរបស់ខ្លួន នៅតែតាមគំរាមសម្លាប់ចោល បន្ទាប់ពីពួកគេបានលែងលះគ្នារួចមក ហើយលោកប្តីនោះ បានទៅមានប្រពន្ធថ្មីម្នាក់ទៀត។

ជាមួយគ្នានេះ តុលាការខេត្តសៀមរាប មិនបានបញ្ជូនដីកាបញ្ជាឲ្យចាប់ខ្លួន និងឃុំខ្លួន ដែលចេញដោយសាលាឧទ្ធរណ៏ ទៅមន្រ្តីនគរបាលយុត្តិធម៏នោះឡើយ រហូតមកដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ ហេតុដូច្នេះហើយ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថខេត្ត មិនអាចអនុវត្ត និងហានទៅចាប់ខ្លួនជនត្រូវចោទបានទេ។

អ្នកស្រី យស់ កល្ខ័ណា រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះថា  អតីតប្តីរបស់ខ្លួន ឈ្មោះ ថោង សុខៃ អាយុ៥៨ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ជាអតីតនាយសង្កាត់រដ្ឋបាលព្រៃឈើស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប ក្រោយពីបានលែងលះគ្នារួចមក ជននេះបានវាយធ្វើបាប ជេរប្រមាថជាច្រើនលើក ជាច្រើនសារ ហើយពេលខ្លះ បានគំរាមសម្លាប់ទៀតផង។

ការប្រើអំពើហិង្សានាពេលកន្លងទៅ បានធ្វើឲ្យអ្នកស្រី រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយកុំតែ ពេលខ្លះ បានកូនស្រីជួយ និងរត់ទៅរកសមត្ថកិច្ចទាន់ កុំអីអាចស្លាប់ក៏ថាបាន ។

អ្នកស្រី យស់ លក្ខ័ណា បានរៀបរាប់ថា ក្រោយពីប្រើអំពើហិង្សា និងគំរាមសម្លាប់យ៉ាងដូច្នេះ ធ្វើឲ្យអ្នកស្រីមានការភ័យខ្លាចយ៉ាងខ្លាំង ទើបបានទៅដាក់ពាក្យបណ្តឹង នៅសាលាដំបូងខេត្តសៀមរាប ដើម្បីឲ្យជួយអន្តរាគមន៏ ប៉ុន្តែពន្លឺយុត្តិធម៏ មិនបានអណ្តែតឡើងនោះឡើយ ពោលជនបង្កមិនត្រូវបានព្រះរាជអាជ្ញាខេត្ត ធ្វើការចោទប្រកាន់ និងឃុំខ្លួននោះទេ ទុកឲ្យមានសេរីភាពដដែល ហើយជននេះបានបន្តសកម្មភាព គំរាមកំហែងរហូត។

ដោយសារតែពន្លឺយុត្តិធម៌នៅសាលាដំបូងខេត្តសៀមរាមមិនបានលេចអណ្តែត ធ្វើឲ្យស្រ្តីមេម៉ាយរូបនេះ ខិតខំបន្តស្វែងរកអន្តរាគមន៏ មកតុលាការថ្នាក់ទី២ គឺសាលាឧទ្ធរណ៏ ។ ក្រោយក្តាប់សេចក្តី នៃដំណើររឿងរួចហើយ អគ្គព្រះរាជអាជ្ញា គឺលោក អ៊ុក សាវុធ បានធ្វើពាក្យបណ្តឹងជំទាស់ ការសម្រេចរបស់សាលាដំបូងខេត្ត ។

ក្រោយពីមានការជួយអន្តរាគមន៏ របស់លោក អ៊ុក សាវុធរួចមក ទើបនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្រធានក្រុមប្រឹក្សាជំនុំជំរះ លោក ឃុន លាងម៉េង បានចេញដីកា បង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន ឈ្មោះ ថោង សុខៃ ក្រោមបទចោទប្រកាន់ "ហិង្សាប្រព្រឹត្តដោយសហព័ន្ធ និងបទគំរាមកំហែង ថានឹងសម្លាប់" ។

ប៉ុន្តែចាប់តាំងពីថ្ងៃចេញដីកា និងបញ្ជូនដីកានេះ ទៅឲ្យសាលាដំបូងខេត្តសៀមរាប មកនោះ រហូតមកដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ ខាងមន្រ្តីនគរបាលយុត្តិធម៌ មាននគរបាល និងអាវុធហត្ថ មិនទាន់បានទទួលពីតុលាការនៅឡើយទេ ហើយជនត្រូវចោទកំពុងបន្តមានសេរីភាពដដែល នេះអាចមកពីដីការបស់សាលាឧទ្ធរណ៏ មិនមានតម្លៃណាមួយសម្រាប់តលាការខេត្តទេដឹង។

មន្រ្តីអាវុធហត្ថ ខេត្តសៀមរាប បានបង្ហាញការរិះគន់ នឹងចំណាត់ការ របស់មន្រ្តីសាលាដំបូងខេត្តសៀមរាប ដែលមិនបានអនុវត្តការងារនេះ ប្រកបដោយប្រសិទ្ធខ្ពស់ ។

ស្រ្តីមេម៉ាយរូបនេះ ដែលបច្ចុប្បន្ន កំពុងរស់នៅជាមួយកូនស្រី ដោយមានការភ័យខ្លាចនោះ សូមអំពាវនាវ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាលោកទាំងទ្វេរ ជួយអន្តរាគមន៏រឿងនេះផង ដើម្បីឲ្យប្រជាលរដ្ឋ រងគ្រោះពិតប្រាកដ មានពន្លឺយុត្តិធម៌។

អង្គភាព Fresh News មិនទាន់អាច សុំការបំភ្លឺ ណាមួយពីមន្រ្តីសាលាដំបូងខេត្តសៀមរាប បាននៅឡើយទេនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ៕

ផ្ដល់សិទ្ធដោយ៖ ហ្វេ្រសញ៉ូវអាស៊ី