CamNews

ភិន សុដាលីស សម្រាល​កូន​ដោយ​ការ​វះ​កាត់ ប្រ​កប​ដោយ​ជោគ​ជ័យ គ្មាន​វត្ត​មាន​ប្ដី​ហេង​ស៊យ

(ភ្នំពេញ)៖ តារាសម្ដែង នាង ភិន សុដាលីស ជាអតីតភរិយាមួយចំអិនកំពឹសរបស់តារាសម្ដែង លោក ប៉ែន ចំរ៉ុង បានសំរាលកូនស្រីរបស់ខ្លួន ប្រកបដោយជោគជ័យ ទោះបីជាគ្មានវត្តមានលោកប្ដីហេតស៊យ នៅរួមរស់ជាមួយក្ដី។ ភិន សុដាលីស បានឈឺពោះត្រៀមសំរាលកូន តាំងពីល្ងាចថ្ងៃទី០៥ ខែតុលា មកម្ល៉េះ ប៉ុន្តែដោយសារតែកូននេះ​ជាកូនដំបូង និងមានសភាពថ្លោសផងនោះ ទើបនោះល្ងាចថ្ងៃទី០៦ ខែតុលានេះ ក្រុមគ្រួសារសម្រេចវះកាត់ តែម្ដង ព្រោះមិនអាចឆ្លងទន្លេតាមបែប ធម្មជាតិបាន។

យោងតាមការបញ្ជាក់ របស់លោក អ៉ិន សុភិន ជាឪពុករបស់ នាង ភិន សុដាលីស ដែលបានមមើលកំដរ តាំងពីនាងចូលពេទ្យដំបូង បានបង្ហាញក្នុងហ្វេសប៊ុក របស់លោកថា «កូនរបស់​កូនស្រីខ្ញុំ បានឆ្លងកាត់ការវះ​កាត់រួចរាល់ហើយ ដោយមិនអាចសំរាល តាមធម្មតាបាន មកពីកូនរបស់ដាលីសថ្លោសពេក !»។

ក្នុងសារដដែលលោក អ៉ិន សុភិន បានបញ្ជាក់ទៀតថា «នៅម៉ោង៤៖៤២នាទីល្ងាច ថ្ងៃទី៦ខែតុលា ឆ្នាំ២០១៦ Thanks all friend !» មានន័យថា កូននេះ បានកើតនៅ​ម៉ោង៤៖៤២នាទី ប្រកបដោយជោគជ័យ ទោះបីនេះជាការវះកាត់ ក៏ដោយ ខណៈសុខភាពទាំងម្ដាយ​និងកូន គឺមានលក្ខណៈល្អប្រសើ ប៉ុន្តែក៏ត្រូវការថែទាំ​ឲ្យដិតដល់ដែរ។

សូមបញ្ជាក់ថា ​ភិន សុដាលីស ​បន្ទាប់ពីចែកផ្លូវគ្នា​ជាមួយនឹងអតីតស្វាមីឥតខាន់ស្លា លោក ប៉ែន ចំរ៉ុង រួចមក នាងបានបើកសន្និសីទកាសែតមួយ បកអាក្រាតស្បែកមុខពិត លោក ប៉ែន ចំរ៉ុង ​ដែលបានដាក់ពាក្យប្ដឹងលែងលះទៅកាន់តុលាការ រហូតតុលាការចេញ​​ចេញសាលដីកា លែងលះជាស្ថាពរ​កាល​ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦កន្លង​ទៅ​នេះ។ ​​

តាមការបកស្រាយ នៅក្នុងសន្និសីទនៅរសៀលនេះ អ្នកនាង ភិន សុដាលីស បានឆ្លើយរាល់សំណួរបស់អ្នកសារព័ត៌មាន ទាក់ទងនឹងទំនាក់ទំនង​របស់នាង ជាមួយ លោក ប៉ែន ចំរ៉ុង ដែលឈាន ដល់ការលែងលះនេះ។ ប៉ុន្តែ​ការបកស្រាយរបស់ អ្នកនាង ភិន សុដាលីស ហាក់ដូចជា បង្ហាញអារម្មណ៍សប្បាយចិត្ត មិនមានជាគំនាបអ្វីឡើយ។

យ៉ាងណាមិញ លោក ប៉ែន ចំរ៉ុង គឺជាតារាសម្ដែងមួយដួង ដែលល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ពោលគឺលោកពូកែសម្ដែងណាស់។ ដូច្នេះរឿងរ៉ាវដែល បានកើតឡើង ជាមួយ ភិន សុដាលីស កន្លងមក ត្រូវបាននាង គិតថា ជាការសម្ដែងមួយរបស់លោក ប៉ែន ចំរ៉ុង ប៉ុន្តែការសម្ដែងនេះ បានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ អសោចន៍ និងធ្វើឲ្យនាងបាន​​ដឹងពីមុខមាត់ពិត ចារឹតពិត និងទង្វើគ្រប់បែប​យ៉ាងរបស់ ប៉ែន ចំរ៉ុង ។

ទោះបីជាមានការលែងលះ និងត្រូវបែកបាក់គ្នា កូនកើតមកគ្មានឪពុកហៅក្ដី ប៉ុន្តែ ភិន សុដាលីស ហាក់មិន​បង្ហាញកាយវិកាពិបាកចិត្ត ឈឺចិត្ត ដេកព្រួយព្រោះតែរឿងនេះឡើយ ពោលគឺមានតែសប្បាយចិត្តទៅវិញ៕

- ភិន សុដាលីស ចាំ​ពាក្យ ប៉ែន ចំរ៉ុង និយាយ​ប្រាប់​មិត្ត​ភ័ក្ត្រ​មួយ​ជីវិត «​អញ​ស៊ី​បាយ​​ឆ្អែត​​ហើយ​​អញ​ចង់​ស៊ី​បង្អែម​ម្តង»

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង