CamNews

ស្ត្រីមាន ផ្ទៃពោះ២ខែ ធ្វើអត្តឃាត ដោយចងក ក្នុងបន្ទប់ទឹក មិនដឹងពី មូលហេតុ

ភ្នំពេញ៖ ស្ត្រីជាកម្មករ សំណង់ម្នាក់ ត្រូវបានកម្មករ ដូចគ្នាប្រទះឃើញ ចងក ធ្វើអត្តឃាត នៅក្នុងបន្ទប់ទឹក កាលវេលា ម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។

បើតាមសេចក្តីរាយការណ៍ របស់កម្មករដែល ធ្វើការជាមួយនារីរងគ្រោះ បាននិយាយថា នាងមានសង្សារឈ្មោះត្រា អាយុ១៨ឆ្នាំ មានស្រុកកំណើត នៅខេត្តតាកែវ ចំណែកនារីគ្រោះនេះ ឈ្មោះ ស្រីលាភ អាយុ១៩​ឆ្នាំ មានស្រុកកំណើតនៅ ខេត្តបាត់ដំបង ។ សេចក្តីរាយការណ៍បន្តថា នារីរងគ្រោះ និងសង្សារនាង ទើបមក ធ្វើការជាកម្មករសំណង់នៅ កន្លែងកើតហេតុ បានរយ:ប្រមាណ ២សប្តាហ៍ប៉ុណ្ណោះ ។ នៅថ្ងៃកើតហេតុ  នាងនិងសង្សារ បានចេញទៅធ្វើការ ជាមួយគ្នាជាធម្មតា ហើយនៅម៉ោង ២រសៀល ឈ្មោះ ត្រា ជាសង្សារ បានចេញទៅ ធ្វើការតែម្នាក់ឯង លុះដល់ម៉ោងកើតហេតុ ក៏មានការឆោឡោថា នារីឈ្មោះ លាប បានចងក ធ្វើអត្តឃាត ក្នុងបន្ទប់ទឹក មិនស្លាប់តាំងពីណានោះ និង មិនដឹងថាមាន បញ្ហាអ្វីនោះទេ ទើបបានជា នាងសម្រេចចិត្ត ធ្វើអត្តឃាត ដោយចងកនៅក្នុងបន្ទប់ទឹក ដោយមិនដឹងយ៉ាងនេះទេ ?

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះពិនិត្យ និងបានសន្និដ្ឋាន នារីរងគ្រោះ ពិតជាបានចងក ធ្វើអត្តឃាតដោយយកក្រមា ចងទៅនឹងធ្នឹម បន្ទប់ទឹកប្រាកដមែន ដោយពុំមានស្លាកស្នាម គួរកត់សម្គាល់​ថា ជាអំពើឃាតកម្មណានោះទេ។ បច្ចប្បន្នសពនាង ត្រូវបានតម្កល់ នៅវត្តច្បារអំពៅ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ផ្ដល់សិទ្ធដោយ៖ ដើមម្ពិល