CamNews

តារាសម្ដែងចិន នាង Michelle Yim ទស្សន​កិច្ច​នៅ​ទី​សក្ការ​បូជា «Erawan Shrine» កន្លែង​បំ​ផ្ទុះ​គ្រាប់

ថៃ៖ តារាសម្តែងចិន ដ៏ល្បីល្បាញ នាង Michelle Yim បានបង្ហាញវត្តមាន នៅទីសក្ការបូជា «Erawan Shrine» ដោយនាងមានបានស្លៀកសម្លៀកបំពាក់ ប្រពៃណីថៃ ក្នុងការចូលរួមថ្វាយបង្គំ រូបចម្លាក់របស់ព្រះអម្ចាស់ ព្រះព្រហ្មហិណ្ឌូ នៅ Erawan Shrine នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃ២២ ខែកញ្ញា ឆ្នាំ ២០១៥ ។ បើតាមការ ផ្សាយគេហទំព័រស៊ិនហូ នៅថ្ងៃនេះ។

យោងតាមគេហទំព័រ ស៊ិនហូ បានឲ្យដឹងថា នាង Michelle Yim ដែលជាតារាជើងចាស់ របស់ចិន បានបង្ហាញ វត្តមានជាផ្លូវការ នៅកន្លែងទីសក្ការបូជា Erawan Shrine ស្លៀកសម្លៀកបំពាក់ ប្រពៃណីថៃ ដែលជាកន្លែងបំផ្ទុះ គ្រាប់បែក កាលថ្ងៃទី ១៧ កន្លងទៅ។ ការបង្ហាញវត្តមានរបស់នាង តាមការអញ្ជើញ របស់អាជ្ញាធរ ទេសចរណ៍ថៃ (TAT) ដើម្បីជួយស្តារទំនុកចិត្ត របស់ភ្ញៀវទេសចរណ៍ឡើងវិញ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាដ សម្លាប់មនុស្ស ២៣នាក់ និងរងរបួសច្រើននាក់។

ក្រោយពីហេតុការណ៍បំផ្ទុះគ្រាប់បែក បានធ្វើឲ្យតំបន់ទីសក្ការ បូជា Erawan Shrine ធ្លាក់ចុះ និងបាត់បង់ ការជឿ ទុកចិត្តពីភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន មិនហ៊ានមកតំបន់នេះទៀតទេ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល