ព័ត៌មានអន្តរជាតិ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស Chann- elnewsasia ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាច ម្សិលមិញនេះ អោយដឹងថា នៅឯប្រទេសសឹង្ហបុរីវិញ អតីតគ្រូបង្រៀន បឋមសិក្សាមា្នក់ ត្រូវបានតុលាការ សម្រេចកាត់ទោសអោយជាប់ ពន្ធនាគារ ដល់ទៅ ៦ ខែ ក្រោយពីបានរកឃើញ ថាបានប្រព្រឹត្តិអំពើមិនសមរម្យ ជាមួយកូនសិស្ស ប្រុសវ័យ ១៣ ឆ្នាំ របស់ខ្លួន ពោល ថើបមាត់របស់គេ និង ការ ខាំ ក ក៏ដូចជា ស្មា អមទៅដោយក្តី ស្រឡាញ់ ខុសប្រក្រតី ។

ដោយឡែក យោងតាមសេចក្តីរាយការណ៍ ដដែល គូសបញ្ជាក់អោយដឹងថា ជាករណីកិច្ចក្នុងការ រក្សាបាននូវភាពអាថ៍កំបាំង អត្តសញ្ញាណ អ្នកគ្រូវ័យ ៤២ ឆ្នាំរូបនោះ ពុំត្រូវបានបញ្ជាក់អោយលម្អិត នោះទេ ។ លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា តាមពិតទៅ រឿងហេតុខាងលើ បានកើតឡើង កាលពីអំឡុងខែ វិច្ឆិកា ឆ្នាំ ២០១២ មកម្ល៉េះ ក៏ប៉ុន្តែ ដោយសារតែមានករណី ស៊ូក្តីរឿង ហេតុខាងលើ ទើបមកទល់នឹងបច្ចុប្បន្នភាព ថ្ងៃពុធ ម្សិលមិញនេះ ទើបមានការសម្រេច ធ្វើការកាត់ ទោស ។

លោក Ng Peng Hong ជាអង្គចៅក្រម កាត់ក្តី បានគូសបញ្ជាក់អោយដឹងថា ករណីកាត់ទោសលើក នេះពុំធ្លាប់ មានពីមុននោះទេ ។ យ៉ាងណាមិញ មេធាវី ការពារក្តី ជនជាប់ចោទ បានអារកាត់អោយ ដឹងថា កូនក្តីរបស់ខ្លួន ពិតជាមានបញ្ហាផ្លូវអារម្មណ៍ អំឡុងពេល ដែលមានករណី ស៊ូក្តី តែអង្គចៅ ក្រមបានធ្វើការបដិសេធ ទៅលើការលើកឡើងខាងលើ ។

គួរបញ្ជាក់ផងដែរថា អង្គចៅក្រម បញ្ជាក់ក្តែងៗអោយដឹងថា ករណីកេងប្រវ័ញផ្លូវភេទខាងលើនេះ គឺ ជាករណីមួយដែលមិនអាចទទួលយកបាន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia