ព័ត៌មានអន្តរជាតិ ៖ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក Jimmy Carter អោយដឹងថា រោគមហារីក ខួរក្បាលរបស់លោកបានជាសះស្បើយហើយ ។ សេចក្តីថ្លែងការណ៍រួមពី លោក Jimmy Carter ឲ្យ ដឹងថា តេស្តិ៍ស្កេនខួរក្បាល MRI ថ្មីរបស់ខ្ញុំ ពិតជាមិនបង្ហាញសញ្ញាណរោគមហារីកខួរក្បាលទៀត នោះទេ។

សេចក្តីប្រកាស ពីដំណឹងល្អប្រការនេះ ត្រូវ បាន ប្រកាសឡើងជាលើកដំបូង ដោយ អតីតប្រធានា ធិបតីសហរដ្ឋអាមេ រិក Jimmy Cartel វ័យ ៩១ ឆ្នាំ នៅថ្នាក់បង្រៀនចុងសប្តាហ៍ របស់លោកនៅក្នុង រដ្ឋ Georgia សហរដ្ឋអាមេរិក ។ គួរបញ្ជាក់ថា លោក Jimmy Cartel ធ្លាប់ជាបេក្ខភាព ប្រធានាធិបតី សហរដ្ឋអាមេរិក ឆ្នាំ ១៩៧៧ ដល់ឆ្នាំ ១៩៨១ មិនត្រឹមតែប៉ុណ្ណោះលោកបានឈ្នះពានរង្វាន់នូបែល សន្តិភាព នាឆ្នាំ ២០០២ ថែមទៀតផង ខណៈ សេចក្តីប្រកាស ថាលោកបានកើត រោគមហារីកជា លើកដំបូង គឺអំឡុងខែសីហា ។

ក្រុមវេជ្ជបណ្ឌិតសហរដ្ឋអាមេរិក ព្យាយាមជាខ្លាំងក្នុងការព្យាបាលរោគអត្តឃាត មួយ នេះ ជាលទ្ធ ផលអំឡុងខែមុននេះផ្ទាល់តែម្តង លោក Carter អោយដឹងថាលោកទទួលបានការសម្រាកនិងព្យា បាលបានយ៉ាងល្អ ខណៈគ្មានសញ្ញាណនៃការរាលដាលរោគមហារីកទៀតនោះទេ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី