យ៉ាអួ ត្រូវបានអ្នកជំនាញចាត់ទុកថា ជាអាហារដ៏ប្រណីតមួយប្រភេទ ដោយសារតែវាសម្បូរទៅដោយជាតិកាល់ស្យូម ប្រូតេអ៊ីន និងបាក់តេរីសកម្មល្អៗជាច្រើន ដែលជួយរក្សាពោះវៀនរបស់អ្នកឱ្យមានសុខភាពល្អ។ ម្យ៉ាងទៀតវាជួយ ជំរុញដល់ការសម្រកទម្ងន់ ជួយលើកកម្ពស់មេតាបូលីក ជួយពង្រឹងភាពស៊ាំរបស់រាងកាយ បង្ការជំងឺពុកឆ្អឹង ប្រឆាំងនឹងរោគខ្វះឈាមក្រហម បង្ការការរលាកទ្វារមាស។ លើសពីនេះទៀត វាមានប្រសិទ្ធភាពបញ្ចុះកម្រិតកូឡេស្ដេរ៉ុល ធ្វើឱ្យធ្មេញរឹងមាំ និងជួយឱ្យសក់ និងស្បែកមានសុខភាពល្អ ។

-ទល់លាមកខ្លាំង មិនដឹងធ្វើយ៉ាងណា សាករូបមន្ដទឹកម្នាស់នេះលមើល!

ជំរុញដល់ការរំលាយអាហារ

ដោយសារតែវត្ដមានប្រភេទបាក់តេរីសកម្មនៅក្នុងយ៉ាអួ ទើបធ្វើឱ្យការរំលាយអាហារប្រព្រឹត្ដទៅបានស្រួល ។ ជាការពិតណាស់ ប្រូបាយអូទិក ផលិតចេញពីបាក់តេរីនៃឡាទិកអាស៊ីដ ដែលមាននៅក្នុងយ៉ាអួ ជំនួយដល់ការកាត់បន្ថយអាការៈទល់លាមក ជំងឺរាគ និងជំងឺរលាកពោះវៀនធំ និងសូម្បីតែបាក់តេរី H. pylori បង្កជំងឺដំបៅក្រពះ ដែលអាចបណ្ដាលឱ្យកើតជំងឺមហារីកក្រពះ ។

ការពារសុខភាពឆ្អឹង

ក្នុងនាមជាផលិតផលទឹកដោះមួយប្រភេទ យ៉ាអួមានផ្ទុកនូវបណ្ដុំសារធាតុកាល់ស្យូម ប៉ូតាស្យូម និងម៉ាញ៉េស្យូម និងមានផ្ទុកប្រសិទ្ធភាពប្រឆាំងនឹងការរលាក លើរាងកាយ។ សារធាតុកាល់ស្យូម និងម៉ាញ៉េស្យូម មានសារសំខាន់សម្រាប់ថែរក្សាឆ្អឹង និងធ្មេញឱ្យមានសុខភាពល្អ។ យោងតាមការសិក្សាស្រាវជ្រាវមួយចុះផ្សាយ នៅក្នុងទស្សនាវដ្ដីវេជ្ជសាស្រ្ដ Calcified Tissue International ដែលធ្វើឡើងដោយអតីតប្រធានសមាគមជាតិជំងឺពុកឆ្អឹងនៃចក្រភពអង់គ្លេស បានឱ្យដឹងថា ផលិតផលទឹកដោះ ក៏ល្អប្រសើរសម្រាប់បុរសស្រ្ដី ដែលរងវិបត្ដិដោយសារជំងឺពុកឆ្អឹង ជំងឺរលាកសន្លាក់ និងជំងឺខូចសន្លាក់ផងដែរ ។ ការបរិភោគជាតិកាល់ស្យូមគ្រប់គ្រាន់ ក៏អាចជួយបញ្ចុះហានិភ័យនៃជំងឺពុកឆ្អឹងចំពោះស្រ្ដីអស់រដូវផងដែរ ។

បង្ការអាការៈរលាកទ្វារមាស

ការរលាកទ្វារមាស ដែលបណ្ដាលមកពីផ្សិត ត្រូវបានគេសង្កេតឃើញកើតមានចំពោះស្រ្ដី ដែលផ្ទុកជំងឺទឹកនោមផ្អែម ។ ការទទួលទានយ៉ាអួជាប្រចាំថ្ងៃ មានប្រសិទ្ធភាពបញ្ចុះកម្រិត pH នៃផ្លូវទ្វារមាស និងបង្ការអាការៈរលាកដោយសារផ្សិត ។

គ្រប់គ្រងទម្ងន់រាងកាយ

ការសិក្សានានា ដែលបានចុះផ្សាយ នៅក្នុងទស្សនាវដ្ដីស្ដីពីការលើសទម្ងន់អន្ដរជាតិ(ទីក្រុងឡុង)( International Journal of Obesity) បានបង្ហាញថា យ៉ាអួមានប្រសិទ្ធភាព ជំរុញដល់ការសម្រកជាតិខ្លាញ់ និងកាត់បន្ថយការកពូនជាតិខ្លាញ់ក្បាលពោះ ។ វាជួយឱ្យអ្នកមានអារម្មណ៍ថា ឆ្អែត ហេតុនេះ អ្នកអាចបញ្ចៀសការញ៉ាំអាហារច្រើនជ្រុល។ ប្រសិទ្ធភាពនេះ មិនត្រឹមតែជួលដល់ការគ្រប់គ្រងទម្ងន់រាងកាយប៉ុណ្ណោះទេ តែថែមទាំងជួយកាត់បន្ថយជាតិខ្លាញ់ត្រង់ក្បាលពោះផងដែរ ។

ពង្រឹងមុខងារខួរក្បាល
ដោយសារតែវាសម្បូរទៅដោយសារធាតុប្រូបាយអូទិក ទើបធ្វើឱ្យវាមានប្រសិទ្ធភាពពង្រឹងអារម្មណ៍ឱ្យរឹងប៉ឹង និងជួយឱ្យការចងចាំបានល្អ នេះបើយោងតាមការសិក្សាស្រាវជ្រាវ ធ្វើឡើងដោយក្រុមអ្នកសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យ California Los Angeles។ ប្រភពដ៏សម្បូរបែបនៃសារធាតុប៉ូតាស្យូម នៅក្នុងយ៉ាអួ មានសារសំខាន់សម្រាប់សុខភាពសរសៃប្រសាទ និងរក្សាតុល្យភាពជាតិទឹក នៅក្នុងរាងកាយ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ organicfacts