CamNews

ខ្សែការពាររបស់ក្លឹប Espanyol ហៅ Messi ថាខ្សែប្រយុទ្ធ កន្ដឿ

ព័ត៌មានកីឡា៖ ខ្សែការពាររបស់ក្លឹប Espanyol បានលាតត្រដាងនូវអាថ៌កំបាំងពាក្យសម្ដីដែលកីឡាករ​​​បានខ្សឹបដាក់ត្រចៀក Messi ក្នុងឱកាសជំនួបគ្នាកាលពីថ្ងៃពុធម្សិលម៉ិញ ថា Messi គឺជាកីឡាករកន្ដឿ មូលហេតុព្រោះពេលនោះ Messi ក៏បានថា គាត់គឺជាខ្សែការពារអាក្រក់។

កីឡាករ Alvaro Gonzalez លេងក្នុងមុខតំណែងខ្សែការពាររបស់ក្លឹប Espanyol បានបង្ហាញឲ្យដឹងថា គាត់បានហៅ Messi ជាខ្សែប្រយុទ្ធកន្ដឿ ព្រោះតែ Messi ក៏បាន​ហៅគាត់ថា ខែ្សការពារដែលអាក្រក់ ធ្វើឲ្យគាត់ពិបាក នឹងធ្វើការប្រយុទ្ធ។ អ្នកទាំងពីរបានប្រទាក់សម្ដីគ្នាកាលពីជំនួបប្រកួតចុងក្រោយ ក្នុង​ព្រឹត្ដិការណ៍ Copa del Rey ក្នុងលទ្ធផលពិន្ទុ Barcelona ស៊ី Espanyol ២-០ ។

កីឡាករ Alvaro Gonzalez បានថ្លែងថា » Messi កំពុងតែរិះគន់ខ្ញុំខ្លាំងហើយសម្រាប់រឿងខ្លះ ចំណែកខ្ញុំវិញក៏មានខ្លះដែរ ។ ខ្ញុំបានសួរទៅគាត់ថា តើខ្ញុំពិតជាធ្វើឲ្យគាត់ពិបាកមែន ? ហើយគាត់ក៏ឆ្លើយត្រលប់​មកវិញថា ពិតមែនហើយ ។ គាត់បានប្រាប់ថា ខ្ញុំគឺជាកីឡាករខ្សែការពារដែលអាក្រក់បំផុត ហើយខ្ញុំវិញក៏ហៅគាត់បកទៅវិញថា គាត់គឺជាខ្សែប្រយុទ្ធកន្ដឿ ប៉ុន្ដែពួកយើងទាំងពីរទទួលយករៀងខ្លួន ហើយ​សើចសប្បាយទៅមក ។ ថ្វីត្បិតតែពួកយើងបានឆ្លើយឆ្លងពាក្យសម្ដីមែន ប៉ុន្ដែអត់មានអ្វីកើតឡើយទេ រហូតចប់ការប្រកួត និងលទ្ធផលកាន់តែល្អនោះគឺ ក្រុមទាំងពីឥតមានបន្សល់ទុកអ្នកដែលរងបួសនោះទេ»។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ fourfourtwo