CamNews

បុរសម្នាក់ដេកស្លាប់ ក្នុងក្លឹបខ្មែរស្ប៉ា មិនដឹងមូលហេតុ

ភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់ ដែលបម្រើការ នៅក្នុងកលឹបខ្មែរស្ប៉ា ត្រូវបានបុគ្គលិក ផ្សេងទៀត បានប្រទះឃើញដេកស្លាប់ ដោយមិនដឹងមូល ហេតុ កាលវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះលេខ២៦ ផ្លូវ៤១០ ភូមិ១សង្កាត់បឹងត្របែក ។

លោក ហ៊ាង ថារ៉េត អធិការរងខណ្ឌ បានអោយដឹងថា មានករណីមនុស្សដេកស្លាប់ម្នាក់ មានសពឈ្មោះ ប្រាង បូរី ភេទប្រុស ឣាយុ២៥ឆ្នាំជន មុខរបរសន្តិសុខក្លឹបខ្មែរស្ប៉ា ដែលមានទីតាំងកើតហេតុខាងលើ ។ បច្ចុប្បន្នខាងជំនាញកំពុងពិនិត្យសព។

សូមរំលឹកថា ទីតាំងខ្មែរស្ប៉ានេះ ធ្លាប់កើតមាន រឿងរ៉ាវកាប់ចាក់សម្លាប់គ្នាកន្លងមកដែរ បណ្តាលអោយបុរសម្នាក់ស្លាប់ នៅក្នុងក្លឹបនោះ ។ តាមប្រភពព័ត៌មានបានលួចបង្ហើបអោយដឹងថា ខ្មែរស្ប៉ានេះ ក្រៅពីម៉ាស្សា ស្ទីម និងបង្កប់ដោយ បម្រើសេវាផ្លូវភេទបុរសស្រឡាញ់បុរសផងដែរ ។ ទីតាំងខ្មែរស្ប៉ានេះ មានលក្ខណៈលាក់កំបាំង ដោយធ្វើរបងថ្មបិទបាំង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល