ព្រះបរមសព ព្រះមហាវរក្សត្រនឹងដង្ហែពីទីក្រុងប៉េកាំងប្រទេសចិន មកដល់ព្រះរាជាណាចក្រ
កម្ពុជានៅម៉ោង៣រសៀលថ្ងៃទី១៧ ខែតុលា ខណៈនោះនឹងមានប្រជាពលរដ្ឋប្រមាណជាជាង
១០ម៉ឺននាក់ ចូលរួមទទួលព្រះ បរមសព អតីតព្រះមហាវរក្សត្រកម្ពុជា។

អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា បានប្រាប់អ្នកកាសែតកាលពីថ្ងៃទី១៦ ខែតុលា
២០១២នេះថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញចំនួនប្រមាណជាង ១០ម៉ឺននាក់ដែលប្រកប
ដោយក្តី ក្តុកក្តួលនឹងចូលរួមក្នុងការទទួលនូវព្រះបរមសពព្រះមហាវរក្សត្រកម្ពុជា ព្រះបាទ
សម្តេចព្រះនរោត្តម សីហនុ។ ការទទួលនេះនឹងរៀបចំឡើងចាប់តាំងពីព្រលានយន្តហោះ
អន្តរជាតិភ្នំពេញ រហូតដល់ព្រះបរមរាជវាំង។

ព្រះបរមសព ព្រះមហាវរក្សត្រនឹងដង្ហែពីទីក្រុងប៉េកាំងប្រទេសចិន មកដល់ព្រះរាជាណាចក្រ
កម្ពុជានៅម៉ោង៣រសៀលថ្ងៃទី១៧ ខែតុលា និងដំកល់នៅព្រះបរមរាជវាំង។

សូមរំលឹកថា ព្រះមហាវរក្សត្រប្រសូត្រ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ព្រះករុណា ព្រះបាទ
សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានឡើងគ្រងរាជសម្បត្តិ ក្នុងព្រះជន្មាយុ
១៨ ព្រះវស្សា គឺនៅឆ្នាំ១៩៤១។ ព្រះអង្គ បានធ្វើបូជនីយកិច្ច ទាមទារឯករាជ្យពេញលេញ ពី
បារាំង សម្រាប់កម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

មនុស្សរាប់សិបនាក់ សំដែងការគោរព និងសោកស្ដាយ នៅមុខព្រះបរមរាជវាំង

សម្តេចព្រះ នរោត្តម សីហនុ ក៏បានដឹកនាំប្រទេសកម្ពុជា ស្គាល់ភាពរីកចម្រើន ពិសេសខាង
ឧស្សាហកម្ម ក្នុងសម័យសង្គមរាស្ត្រនិយម ( ចន្លោះពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ )។ សម្តេច
ឪ ក៏បានទាមទារយកខេត្តមួយចំនួនពីប្រទេសថៃ រួមទាំងឈ្នះក្តីលើប្រទេសថៃ នៅតុលាការ
យុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ នាឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ។ ព្រះអង្គ ក៏ស្វែង
រកសន្តិភាព និងផ្សះផ្សារជាតិ សម្រាប់ប្រទេសកម្ពុជា ដែលនាំដល់ការចុះកិច្ចព្រមព្រៀងសន្តិ
ភាពទីក្រុងប៉ារីស នៅថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ និងការបោះឆ្នោតជាតិ កាលពីឆ្នាំ១៩៩៣
ផងដែរ៕

ដោយ ៖ សីហា