CamNews

អែនជី លែងហ៊ានប្រហែស ខ្លាចបាក់មុខដូចលើកមុន

ភ្នំពេញ៖ មុននេះបន្តិច គេនៅចាំបានថា តារាចម្រៀងវ័យក្មេង នៅក្នុងផលិតកម្ម សាន់ដេ កញ្ញា អែនជី ត្រូវបាន មហាជន និងស្រទាប់យុវវ័យ ចុច Like និង Shear ព័ត៌មានរបស់នាង ព្រោងព្រាតពាសពេញ បណ្តាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក នូវព័ត៌មានមួយដែល គេហទំព័រ LookingTODAY បានចុះផ្សាយ ដោយដាក់ចំណង ជើងថា "អេនជី សិចស៊ីខ្លាំង អង្គុយរហូត ដល់ចេញខោក្នុង នៅកម្មវិធីសម្ពោធ ស្រា Hennessy" ។

គ្រាន់តែព័ត៌មាននេះ ត្រូវបានគេហទំព័រ LookingTODAY ចុះផ្សាយ មិនទាន់បានមួយចម្អិន កំពឹស ស្រួលបួលផង ស្រាប់តែតារាចម្រៀងវ័យក្មេង សម្បូរមន្តស្នេហ៍ ប្រចាំផលិតកម្មសាន់ដេ កញ្ញា អែនជី បានចេញមុខបដិសេធ ភ្លាមៗដោយនាងបានសម្អាងថា"តាមពិតទៅពត៌មាន ថាខ្ញុំស្លៀករ៉ូបចេញខោក្នុងនោះ គឺមិនពិតទេបង...! ខ្ញុំសុំ ច្រានចោលព័ត៌មាននេះ ទាំងស្រុង ព្រោះថាព័ត៌មាននេះ ខ្ញុំមិនអាចទទួលយកបានឡើយ ។ ដោយសារ តែនៅ ពេលដែលខ្ញុំ ទៅធ្វើ សន្និសីទកាសែត ឲ្យក្រុមហ៊ុនស្រា Hennessy ពេលនោះ ខ្ញុំមានការដ្បិតត្បៀត ខ្លាំងណាស់ បង...! រឿងការអង្គុយហ្នឹង ព្រោះអីនៅខាងមុខខ្ញុំ គឺសុទ្ធតែកាមេរ៉ារបស់បងៗ អ្នកកាសែត និងកាមេរ៉ាបងៗ ទូរទស្សន៍ ដូច្នេះខ្ញុំ មិនអាចប្រហែស ចំពោះការអង្គុយនេះ បានឡើយ " ។

តារាចម្រៀង កំពុងទទួលបានប្រជាប្រិយភាព រូបនេះ ក៏បានបន្តទៀតថា "គេថាខ្ញុំអង្គុយចេញ ខោក្នុងនោះ គឺមិន ពិតទេ តាមពិតទៅវា គឺជាស្រមោលតែប៉ុណ្ណោះ ព្រោះអីក្នុងកម្មវិធីនោះ ខ្ញុំបានអង្គុយគងទាក់ខ្លា រហូតព្រោះ តែខ្ញុំស្លៀករ៉ូបលើជង្គង់ ពិបាកអង្គុយធម្មតា ។ ខ្ញុំសូមប្រាប់ បងថា ពេលដែលខ្ញុំអង្គុយ គងទាក់ខ្លា មានចន្លោះតូច នៅខាងមុខ ប៉ុន្តែនៅពេលបងៗ អ្នក កាសែត គាត់ថតទៅ គឺឃើញស្រមោលខ្មៅ អ៊ីចឹងទៅ... រហូតដល់ធ្វើឲ្យគាត់ យល់ ច្រឡំ បែបនេះ ។ ខ្ញុំសូមបញ្ជាក់ ប្រាប់បងម្តងទៀតថា ចំពោះព័ត៌មានថា ខ្ញុំស្លៀករ៉ូបចេញខោក្នុងនោះ ខ្ញុំ មិនអាចទទួលយកបានឡើយបង...! ព្រោះវាមិនមែនការពិត ..!"។

តែទោះជាយ៉ាងណា ចំពោះព័ត៌មាននេះ ត្រូវបានសាបរលាបទៅវិញ បន្ទាប់ពីកញ្ញា អែនជី បានចេញមុខបដិសេធ តាមរយៈគេហទំព័រ LookingTODAY នៅក្នុងពេលភ្លាមៗនោះ ។ ដោយឡែកទាក់ទងទៅនឹង រឿងខាងលើថ្មីៗនេះ ត្រូវបានប្រភពមួយចេញពីអ្នកនៅ ក្នុងចង្កោមសិល្បៈ ដែលស្និទ្ធជាមួយ អែនជី បានបង្ហើបប្រាប់ គេហទំព័រ LookingTODAY ឲ្យដឹងថា កញ្ញា អែនជី លែងហ៊ានស្លៀកពាក់ខ្លី អង្គុយប្រហែសនៅចំពោះមុខ កាម៉េរាបងៗ អ្នកកាសែត ទៀតហើយ ព្រោះខ្លាចបាក់មុខ ដូចលើកមុខ ។

ប្រភពដដែល ក៏បានបន្តឲ្យដឹងទៀតថា អែនជី ក៏មានអារម្មណ៍ខឹងសម្បា មិនតិចដែរ ចំពោះ ព័ត៌មានចុះផ្សាយ ដែល ថានាងស្លៀកចេញខោក្នុងនោះ ។ ព្រោះការចុះផ្សាយបែបនេះ ធ្វើឲ្យនាងខ្មាសគេ នឹងអាចបាត់បង់ប្ រជាប្រិយភាពផងដែរ ព្រោះនាងទើបតែចូល សាន់ដេ មិនយូរផង ក៏មានរឿងបែបនេះភ្លែត ។

បើទោះបីជាប្រភព បានបង្ហើបថាស្រីស្រស់ អែនជី មានអារម្មណ៍ខឹង នឹងការចុះផ្សាយព័ត៌មាន មិនល្អពីនាងក្តី ក៏គេនៅតែសង្កេតឃើញថា តារាចម្រៀងរូបនេះ នៅតែបើកចិត្តទូលាយ ឲ្យអ្នក កាសែតផ្តិតយករូបរបស់នាង រាល់កម្មវិធីនានា ដែលនាងចូលរួម ។ ជាក់ស្តែងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅថ្មីៗនេះ នៅក្នុងវិធី មង្គលការ របស់ សារ៉ាយ សក្ខណា កញ្ញា អែនជី បានឈរបញ្ចេញស្ទីល ឲ្យអ្នកកាសែតថតតាមចិត្ត មិនគេចមុខ លាក់កន្ទុយ ដូចតារាមួយចំនួន ប៉ុន្តែគេឃើញថា នាងលែងហ៊ានស្លៀកសិចស៊ី ឬបញ្ចេញស្ទីលប្រហែស ដូចមុនទៀតឡើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល