(ប៊ូស្តុន)៖ ការទទួលទានកាហ្វេ ជាប្រចាំអាចកាត់បន្ថយអត្រា នៃការធ្វើអត្តឃាតខ្លួន ៖ ក្រុមអ្នក ស្រាវជ្រាវជនជាតិ អាមេរិកបាននិយាយថា ការទទួលទានកាហ្វេ ២ឬ៣ពែង ជាប្រចាំថ្ងៃអាចកាត់បន្ថយ អាត្រានៃការធ្វើអត្តឃាតខ្លួន ចំពោះ បុរស និងស្រ្តីដល់ទៅ ៥០ភាគរយ។ នេះបើយោងតាម ប្រភពព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆកា ឆ្នាំ២០១៦។

អ្នកដឹកនាំនៅក្នុងការស្រាវជ្រាវ លោក Michel Lucas នៃប៉ាតឺម៉ង់ចំណីអាហារ នៃសាលាហាវ៉ាដ ផ្នែកសុខភាពសាធារណៈ ព្រមទាំងក្រុមការងារ របស់គាត់បានរកឃើញថា អត្រាគ្រោះថ្នាក់ នៃការធ្វើអត្តឃាត សម្រាប់យុវវ័យដែលទទួលទានកាហ្វេពី ២ ទៅ៣ពែងក្នុងមួយថ្ងៃ អាចកាត់បន្ថយ អត្រានៃការចង់ធ្វើអត្តឃាតខ្លួន ច្រើនជាងអ្នកដែលមិនដែលទទួលទាន កាហ្វេសោះ។

លោក Lucas បាននិយាយថា សារជាតិកាហ្វេអ៉ីន មិនត្រឹមតែធ្វើការបំលែងប្រព័ន្ធភាពសុំា តែមួយមុខនោះទេ ក៏ប៉ុន្តែវាអាចជួយកាត់បន្ថយ អាការៈស្រ្តេស និង ភាពក្រៀមក្រំបានទៀតផង ដោយវាបានបង្កើតសារធាតុបំរុង នៅក្នុងខួរក្បាលដែលនៅក្នុងនោះរួមមាន សឺរ៉ូតូនីន ដូហ្វាមីន នូរ៉ាដ្រេនណាលីន ជាដើម។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវទាំងនោះ មិនបានឲ្យយុវវ័យដែលមានអាការៈក្រៀមក្រំ ឲ្យបង្កើនការប្រើប្រាស់សារជាតិកាហ្វេអ៉ីននោះទេ ពីព្រោះយុវវ័យភាគច្រើន បានសម្របខ្លួនជាមួយនឹងកំរិត នៃកាហ្វេដែលគេទទួលទានរួចទៅហើយ។ ម្យ៉ាងវិញទៀត គឺដើម្បីជៀសវាងការផ្តល់ផលអាក្រក់ ក្នុងការប្រើប្រាស់ហួសកំរិត។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ បានពឹងផ្អែកការរកឃើញ របស់ពួកគេដោយការប្រមូលទិន្នន័យ ពីការសិក្សាធំៗបី នៅក្នុងសហរដ្ឋអាមេរិក។ ការសិក្សាត្រូវបានចូលរួមដោយ បុរសចំនួន ៤៣,៥៩៩នាក់ និងស្រ្តីចំនួន ៧៣,៨២០៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង