ភ្នំពេញ៖ តារាចម្រៀងនិយមភាពសិចស៊ី និងតែងឧស្សាហ៍ជួបប្រទះ រឿងអាស្រូវស្នេហា កញ្ញា ឃិត សំម៉ា លីស កន្លងមក គេធ្លាប់មើលឃើញថា នាងជាតារាស្រីវ័យក្មេង របស់ខ្មែរមួយដួង តែងចូលចិត្តសម្ញែង ការស្លៀកពាក់សិចស៊ី បញ្ចេញសាច់សខ្ចី ជាមួយឈុត សម្លៀកបំពាក់ថ្លៃៗ ។ ថ្មីៗ នេះនាងបានបញ្ចេញរូបថត ជាច្រើនសន្លឹក ជាមួយស្ទីល ថ្មីប្លែក ដោយស្លៀកពាក់ បញ្ចេញសាច់ក្បាលពោះ សរខ្ចីបង្អួតគេឯង ហាក់ស្វាគមន៍ឆ្នាំថ្មី នឹងឈានមកដល់ក្នុងពេល ឆាប់ៗខាងមុខនេះ ។

ជាការកត់សម្គាល់ ក្នុងពេលបច្ចុប្បន្ន អ្នកសិល្បៈស្រី-ប្រុស តែងតែខំរិះរកអ្វីថ្មី និងប្លែក ដើម្បីបង្អួតគ្នាទៅវិញទៅមក ក្នុងគោលបំណងទាញយក ការចាប់អារម្មណ៍ ពីទស្សនិកជន ឈានទៅរកទីផ្សារល្បីឈ្មោះ ។ ដោយឡែកសម្រាប់ អ្នកចម្រៀងស្រី កញ្ញា ឃិត សំម៉ាលីស ក៏ត្រូវបានគេដឹងថា គឺជាតារាស្រីមួយដួង ធ្លាប់តែនិយមស្លៀកពាក់ ខើចលើខើច បញ្ចេញដើមទ្រូង និងសាច់ ទាក់ទាញការចាប់អារម្មណ៍ ពីក្រសែភ្នែកមហាជន ជាពិសេសទាក់ ភ្នែកប្រុសអ្នកមានទ្រព្យ ដែលចូលចិត្តយក ប្រាក់ដុល្លាររាយអន្ទាក់ស្នេហ៍។

ជាក់ស្ដែង នៅក្នុងទំព័រហ្វេសប៊ុក របស់ សំម៉ាលីស ថ្មីៗ នេះ បានបង្ហោះរូបថតជាច្រើនសន្លឹក បញ្ចេញស្ទីល ប្លែកៗជាមួយឈុតខ្លីសិចស៊ី បញ្ចេញសាច់ក្បាលពោះ យ៉ាងស្រស់ស្អាត ដើម្បីទាញការចាប់អារម្មណ៍ ពីមហាជន និងអ្នកគាំទ្រ ។ ប៉ុន្តែស្ទីលបែបនេះ ត្រូវបានគេសង្កេតឃើញថា មានតារាខ្មែរ ច្រើនដួងមកហើយ កំពុងដើរលើផ្លូវនេះដូចគ្នា ហើយអ្នកខ្លះក៏ ទទួលបានការសរសើរ ឯអ្នកខ្លះទៀតក៏ ទទួលបានការរិះគន់ ព្រោះបញ្ចេញហួសហេតុពេក ភ្លេចគិតថា ខ្លួនជាស្រី ខ្លួនជាតារាល្បី និងភ្លេចគិតថា ស្រីខ្មែរមានប្រពៃណីល្អផូរផង់ ។ ជាក់ស្ដែងដូចជា តារាសម្ដែង សេង សូណា ជាដើម ត្រូវរងនូវព្រនង់ រិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជន ជាពិសេសស្រីដូចគ្នា។

ចង់ដឹងថា ស្ទីលថ្មីបញ្ចេញសាច់ ក្បាលពោះ របស់តារាចម្រៀង ឃីត សំម៉ាលីស មាន ការចាប់អារម្មណ៍ ពីកន្លង់ៗត្បាញអាយ និងទស្សនិកជន ដល់កម្រិតណា ទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា ៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល