CamNews

តារាខ្មែរ ជា ខេវិន មាន​ឱកាស​ធ្វើ​ជា​ ពិធីករ​ឲ្យ​ទូរទស្សន៍​អូស្ត្រាលី

ភ្នំពេញៈ តារាសម្តែងបុរសសង្ហា លោក ជា ខេវិន ទើបតែទទួលបានតំណែង ជាតួឯកនៅក្នុងរឿង “ម៉ឺ​នុយធ្នាក់អន្ទាក់ស្នេហ៍” បានប្រាប់ឲ្យដឹងថា សម្រាប់នៅចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នេះ សន្ទុះការងាររបស់លោក មានភាពរីកចម្រើនច្រើនជាងមុន ។ នៅដើមខែកុម្ភៈនេះ បន្ទាប់ពីលោក ថតរឿងចប់ លោកត្រូវប្រញាប់រៀបចំខោអាវ ចេញទៅសម្តែងបន្តនៅអូស្ត្រាលី រយៈពេលជាង១ខែ ។

តារាបង្ហាញម៉ូដ និងជាតារាសម្តែង លោក ជា ខេវិន បានប្រាប់ LookingTODAY ឲ្យដឹងថា បច្ចុប្បន្ន នេះការងារលោករវល់ច្រើន ថតស្ពត ថតខារ៉ាអូខេ ដើរម៉ូដ និងថតរឿង រហូតមកដល់ពេលនេះ លោកនៅបន្តថតរឿងមួយទៀត គឺរឿង “មីន៉ឺយធ្នាក់អន្ទាក់ ស្នេហ៍” ។ បន្ទាប់ពីថតរឿងនេះចប់ លោក ត្រូវចេញទៅធ្វើការបន្តទៀត នៅអូស្ត្រាលីរយៈ ពេល១ខែកន្លះ។

តារាប្រុសសាច់សរកូនកាត់ចិន ធ្លាប់បែកធ្លាយព័ត៌មានស្នេហាភេទដូចគ្នា លោក ជា ខេវិន បាន ប្រាប់ឲ្យដឹងទៀតថា លោកបានរៀបចំឯកសាររួចរាល់អស់ហើយ គឺត្រៀមតែឡើងយន្តហោះ ចេញ ទៅតែប៉ុណ្ណោះ ព្រោះថាកន្លងមកលោកធ្លាប់ បាន លើកពេលម្តងជាពីរដង ជាមួយខាង Sponsor (អ្នកធានា) ។ ការដែលលោកចេញ ទៅអូស្ត្រាលី លើកទី៣នេះ មិនមែនជាលក្ខណៈសម្តែងច្រៀងរាំ ដូចជាអ្នកសិល្បៈដទៃទេ គឺលោកទៅធ្វើជាពិធីករ នៅក្នុងកម្មវិធីមួយ ឲ្យស្ថានីយទូរទស្សន៍ នៅអូស្ត្រាលី ។

លោក ជា ខេវិន បានប្រាប់ឲ្យដឹងថា "តាមពិតទៅ ខ្ញុំត្រូវចេញទៅយូរហើយ ដោយសារតែការងារខ្ញុំ នៅក្នុងស្រុកច្រើនពេក ទើបខ្ញុំសុំពន្យាពេលគេច្រើនដង ។ ពេលខ្លះខ្ញុំក៏ខ្លាចចិត្តគេដែរ តែមិនដឹងថា ធ្វើម៉េចព្រោះការងារក្នុងស្រុក មិនទាន់ចប់ ទើបតែពេលនេះ ខ្ញុំសម្រេចចិត្តថា ចេញទៅធ្វើជាពិធីករ ឲ្យខាងស្ថានីយទូរទស្សន៍ ក្រៅប្រទេស។ ការងារនេះកន្លងមកខ្ញុំ ក៏ធ្លាប់ធ្វើដែរ តែជាការថតផ្តិត យក ទេសភាពស្អាតៗ នៅក្នុងប្រទេសយើង យកទៅផ្សាយ នៅអូស្ត្រាលី។ តែពេលនេះ គេបានផ្លាស់ តូរឲ្យ ពិធីករ ទៅថតនៅអូស្ត្រាលីវិញម្តង ដោយការចេញថតម្តងៗ គឺយកទៅបញ្ចាំងរយៈពេល ដល់ ទៅកន្លះឆ្នាំឯណោះ" ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល