កាលពីថ្មី កន្លងទៅនេះ យើងធ្លាប់បាន លើព័ត៌មានថា Barcelona ប្រឈមមុខ នឹងការបិទ មិនឲ្យ ទិញដូរកីឡាករ នៅរដូវកាលក្រោយនេះ ដោយសារតែ ជាប់ទាក់ទងនិង ការរំលោភបំពាន ច្បាប់ពី ការទិញកីឡាករ ក្រោមអាយុ ១៨ ឆ្នាំ ។

កីឡាករក្រោមអាយុ ១៨ ឆ្នាំដែល Barcelona បានទិញ

ពិតណាស់ Barcelona មិននៅឈរស្ងៀម ចាំគេដាក់ទោស នោះទេ Barcelona បានខិតខំ ស្វែងរក រាល់ភ័ស្តុតាង និងឯកសារជាច្រើន ដើម្បីបញ្ជាក់ភាព ស្អាតស្អំរបស់ ខ្លួនវិញ ។ ដោយសារតែមាន ការប្រឆាំង នោះទើប FIFA បានពិនិត្យ និងដកការ ពិន័យនោះ ចេញមួយរយៈសិន រហូតដល់ មាន ការស៊ើបអង្កេត ថ្មីកើតឡើង ។ ហើយការស៊ើបអង្កេត និងចូលតុលាការ សារជាថ្មីនោះ មិនអាច កើតឡើងឆាប់ៗនេះ ហើយក៏មិនអាច កើតឡើងមុនពេល ដែលរដូវកាលទិញដូរ ចាប់ផ្តើមដែរ ។

ព័ត៌មាននេះ ពិតជាធ្វើអោយក្រុម Barcelona រកផ្លូវចេញបាន ខ្លះវិញហើយ ដើម្បីរកកីឡាករ មក ជំនួសកន្លែងដូចជា Puyol, Valdes ជាដើមដែល ត្រៀមខ្លួនចាកចេញ ពីក្រុម Barcelona នៅរដូវ កាលក្រោយនេះ ។ គួរបញ្ជាក់ផងដែរថា រដូវកាលទិញដូរ កីឡាករនឹង ចាប់ផ្តើមនៅ ថ្ងៃទី ១ កក្កដា ខាងមុខនេះហើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ guardian