ភ្នំពេញ ៖ ឧប្បត្ដិហេតុគ្រោះថ្នាក់ចរា ចរណ៍ ដែលគេមើលឃើញថា បច្ចុប្បន្ននេះ កំពុងតែពេញនិយម ដោយសារតែភាគច្រើន អ្នកបើកបរមិនគោរពច្បាប់ មិនយោគយល់ គ្នានោះ កុំថាឡើយនៅតាមដងផ្លូវជាតិ ដង ផ្លូវសាធារណៈ សូម្បីតែនៅក្នុងបរិវេណវិមាន រាជរដ្ឋាភិបាល ដែលជាកន្លែងថ្នាក់ដឹកនាំ ប្រទេសអង្គុយធ្វើការនោះ ក៏គេនាំគ្នាបង្ក គ្រោះថ្នាក់ចរាចរណ៍បានដែរ ។

ជាក់ស្ដែងកាលពីរសៀលថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០១៥កន្លងទៅនេះ នៅក្នុងបរិ វេណវិមានរដ្ឋាភិបាល បានកើតមានឧប្បត្ដិ ហេតុ គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ដ លុច្សស៊ីសRX330 ពាក់ស្លាកលេខ ភ្នំពេញ 2AA-0259 និងរថយន្ដកាមរីបាឡែន ពាក់ ស្លាកលេខ ភ្នំពេញ 2U-8173 បានបើក បុក គ្នានៅក្នុង បរិវេណវិមានរាជរដ្ឋាភិបាល គួរ ឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង បើទោះបីព័ត៌មាន លំអិតនៃគ្រោះថ្នាក់ ចរាចរណ៍ រថយន្ដបុកជា មួយរថយន្ដនៅក្នុងបរិវេណអគារ វិមានរដ្ឋា ភិបាលខាងលើនេះ មិនត្រូវបានអ្នកកាសែត ចូលទៅថតរូបនិងយកព័ត៌មានបានក៏ដោយ តែបើតាមមន្ដ្រីដែលធ្វើការនៅទីស្ដីការគណៈ រដ្ឋមន្ដ្រីមួយរូប ដែលថតរូបរថយន្ដទាំងពីរ ហើយសរសេរបង្ហោះនៅតាមហ្វេសប៊ុក បាន បញ្ចេញទស្សនៈថា គ្រោះថ្នាក់ ចរាចរណ៍បាន កើតមាននៅគ្រប់ទីកន្លែង គ្រប់ទីតាំងនៅ ក្នុងប្រទេស កម្ពុជា សូម្បីតែនៅក្នុងបរិវេណ ការិយាល័យទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលជា របស់រាជរដ្ឋាភិបាល... ដូចនេះសូមមើលមុខ មើលក្រោយ នៅពេលដើរនៅក្នុងបរិវេណ នេះ...។

ឧប្បត្ដិហេតុគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ដនិងរថយន្ដបុកគ្នាដែលមិនបណ្ដាលឱ្យ អ្នកបើកបរមាន គ្រោះថ្នាក់រហូតដល់ជីវិត ខាងលើនេះ ថ្វីត្បិតតែគេមើលទៅជាឧប្បត្ដិ ហេតុធម្មតាក៏ដោយ តែបើគេគិត ឱ្យជ្រៅវិញ គឺមិនមែនធម្មតាឡើយ ព្រោះទីតាំងបុកគ្នា មិនមែននៅតាមផ្លូវសាធារណៈនោះទេ គឺ កើតឡើង នៅក្នុងបរិវេណវិមានរាជរដ្ឋាភិ បាល ដែលអ្នកបើកបរក៏ត្រូវបានគេដឹងផង ដែរថា ច្បាស់ជាមិន មែនជាអ្នក រត់តាក់ស៊ីឬ ជាអ្នកបើករថយន្ដឈ្នួលនោះទេ គឺច្បាស់ជា មន្ដ្រីជាមិនខានឡើយ ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល