សំលៀកបំពាក់ទាំងនេះបើមើលមួយភ្លែតប្រហែលជាប្រិយមិត្តគិតថាវាមានតំលៃ
ថោកជាងសំលៀកបំពាក់ធម្មតា ។ ប៉ុន្តែបើតាមការអោយដឹងពីក្រុមអ្នកច្នៃម៉ូដ
សំលៀកបំពាក់ល្បីៗលើពិភពលោកថាឈុតទាំងនោះគឺមានតំលៃជាងម៉ូដធម្មតា
រាប់សិបដង ចំណែកការច្នៃគឺទាមទារពេលវេលាយូរជាង ម៉ូដធម្មតាផងដែរ ។
តារា Rose McGowan ក្នុងពិធីមួយនៅ សហរដ្ឋអាមេរិច
ម៉ូដបែបនេះបច្ចុប្បន្នកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង ពីបណ្តាតារាល្បីៗ
នៅទ្វីបអឺរ៉ុប និងនៅអាស៊ីមួយចំនួន ដោយឡែកចំពោះប្រទេសកម្ពុជាយើងម៉ូដទាំង
នេះមិនត្រូវបានលើកតំកើងឡើយ ផ្ទុយទៅវិញគឺងាយរងនូវការរិះគន់ពីមជ្ឈដ្ឋាន
ជុំវិញណាស់ ដោយសារឈុតសំលៀកបំពាក់ទាំងនេះមើលទៅគឺមានសភាពបង្ហាញ
កេរ្តិ៍ខ្មាសខ្លាំងពេក ដែលផ្ទុយស្រឡះពីខឿនវប្បធម៌របស់ខ្មែរយើង ។ ចំពោះនៅទ្វីប
អឺរ៉ុបពួកតារាទាំងនោះកាន់តែទទួលបានការចាប់អារម្មណ៍ និងគាំទ្រកាន់តែខ្លាំងពី
បណ្តាទស្សនិកជន ។
តារា Anna Hathaway និងតារា Natalia Portman
តារា Shauna Sand ជាមួយសំលៀកបំពាក់ដ៏សិចស៊ី និងសំបូរបែប
តារារបស់ប្រទេសថៃ បង្ហាញសាច់ដ៏ស្រស់ខ្ចី
តារា Lindsay Lohan
តារា Hofit Golan
តារា Lil' Kim ឈុតខៀវ និងតារា Toni Braxton ឈុតស
តារា Christina Agulera
តារា Jennifer Lopez
តារា Brittany Daniel
តារា Halle Berry
តារា Pink
តារា Leighton Meester
(ប្រភព 24H)
ដោយ: រដ្ឋា