CamNews

លោក Van Gaal មានការភ្ញាក់ផ្អើល និងស្រាយបំភ្លឺថា កីឡាករអាថ៌កំបាំងដែល ចង់ទិញគឺមិនមែនជាខ្សែប្រយុទ្ធទេ

ព័ត៌មានកីឡា៖ បណ្ដាញសារព័ត៌មានជាច្រើនបានចុះផ្សាយតៗគ្នាថា លោក Louis Van Gaal មានបំណងចង់​ទិញបន្ថែមខ្សែប្រយុទ្ធថ្មីម្នាក់ទៀត បញ្ចូលក្នុងក្លឹប ហើយគោលបំណងថ្មីនេះផងដែរ ត្រូវបានគេបង្ហាញឲ្យដឹង​ថា គឺជាកីឡាករខ្សែប្រយុទ្ធដ៏អាថ៌កំបាំងបំផុត គ្មាននរណាម្នាក់បានដឹងនោះឡើយ មុនពេលដែល គេហទំព័រ Mirror លាតត្រដាងថា គឺជាខ្សែប្រយុទ្ធរបស់ក្លឹប Juventus ឈ្មោះថា ​Fernando Llorente។ ប៉ុន្ដែស្ថិត​ក្នុងសន្និ​សិតការសែត បន្ទាប់ពីក្រុម Man Unitd ផ្ដួលក្រុម San Jose Earthquakes 3-1 ក្នុងព្រឹត្ដិការណ៍​ប្រកួតមិត្ដភាព International Champions Cup លោក Louis Van Gaal បានឆ្លើយបកមកវិញថា គឺមិនមែនជាខ្សែប្រយុទ្ធទេ ដែលគាត់​គ្រោងនឹងទិញបន្ថែមនោះ ។

ស្ថិតក្នុងសន្និសិតការសែត ក្រោយពីក្រុម Man United បានផ្ដួល San Jose Earthquakes 3-1 ក្នុងព្រឹត្ដិការណ៍​ International Champions Cup លោក Louis Van Gaal បានថ្លែងជាច្រើនថា" រហូតមកទល់ពេលនេះ ខ្ញុំក៏​មិនដឹងដែរ ថាតើខ្ញុំពិតជាចង់ទិញខ្សែប្រយុទ្ធថ្មីម្នាក់ទៀតមែននោះ....ខ្ញុំបានអានព័ត៌មានជាច្រើនផងដែរ ដែលថា ខ្ញុំចង់ទិញខ្សែប្រយុទ្ធថ្មីម្នាក់ទៀតដែលអាថ៌កំបាំង វាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ ហើយខ្ញុំក៏បញ្ជាក់ទៅវិញផងដែរថា វាមិនមែនជាពាក្យសម្ដីរបស់ខ្ញុំនោះទេ ដោយហេតុការទិញកីឡាករថ្មីម្នាក់ទៀត គឹមិនផ្ដោតទៅលើ តែខ្សែប្រយុទ្ធនោះទេ គឺកីឡាករផ្សេងទៀត។

មិនត្រឹមតែរឿងដែលទាក់ទិនទៅនឹង ការទិញកីឡាករដ៏អាថ៌កំបាំងនោះទេ បើសូម្បីតែរឿងរ៉ាវទីផ្សារកីឡាករ​ Angel Di Maria ដែលល្បីថាក្លឹបលក់ទៅឲ្យ ក្លឹបធំ PSG របស់ប្រទេសបាំង ក៏ត្រូវលោក Louis van Gaal ស្រាយបំភ្លឺឲ្យច្បាស់ដែរ។

លោក Louis van Gaal បានថ្លែងក្នុងពេលតែមួយថា "រឿង ទីផ្សារកីឡាករ Angel Di Maria ក្លឹបយល់ព្រមលក់ទៅ ឲ្យក្លឹប PSG ក្នុងតម្លៃខ្លួន ៤៥ លានផោន នោះគឺមិនពិតនោះទេ ហើយកាន់តែមិនពិតទៀតនោះ គឺ​ដំណឹងដែរ​ថា ក្លឹប PSG បានបញ្ជូនភ្នាក់ងារមកចរចារទីផ្សារតម្លៃខ្លួនកីឡាករ ជាមួយ Man United ដែលតម្លៃខ្លួន Angel Di Maria​ កន្លងមក ក្លឹបដាក់តម្លៃរហូតដល់ទៅជាង ៥០ លានផោន ។ ដំបូងឡើយក្លឹបក៏មានបំណងលក់  Angel Di Maria​ មែនប៉ុន្ដែមិនមែនតម្លៃនោះទ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ manchestereveningnews.