CamNews

ឃាតកសម្លាប់ជនរងគ្រោះ​ ពេលរកឃើញនៅសល់តែគ្រោងឆ្អឹង នៅស្រុកកណ្តាលស្ទឹង ត្រូវកម្លាំងនគរបាលចាប់បានហើយ

(កណ្តាល)៖ ត្រឹមរយ:ពេល ០២ថ្ងៃប៉ុណ្ណោះ ក្រោយពេលប្រទះឃើញ សាកសព រលួយ សល់គ្រោងឆ្អឹង ដែលត្រូវបានឃាតក យកសពប្លុង់ចោល នៅក្នុងព្រៃ ស្ថិតនៅចំណុចព្រៃឫស្សី នៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង កាលពីថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ ឥឡូវនេះឃាតកម្នាក់ ក្នុងចំណោម ០២នាក់ ដែលបានធ្វើសកម្មភាព ត្រូវបានចាប់ខ្លួនបានហើយ នៅល្ងាចថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៦។

មន្រ្តីនគរបាលខេត្តកណ្តាល បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៦នេះ ជនសង្ស័យដែលត្រូវបានចាប់ខ្លួន ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍នោះ មានឈ្មោះ សេង ប៊ុនលី អាយុ២២ឆ្នាំរស់នៅភូមិកុកទឹល ឃុំត្បែងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមុខរបរ កសិករ។

សម្រាប់មូលហេតុវិញ ត្រូវបានមន្រ្តីនគរបាលខេត្តកណ្តាល រៀបរាប់ថានៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ជនរងគ្រោះ បានចេញពីផ្ទះដោយជិះម៉ូតូ០១គ្រឿងម៉ាកC125 ពណ៌ខ្មៅសេរីឆ្នាំ 2015 ពាក់ស្លាកលេខ ភ្នំពេញ1CY-4497 ទៅដើរលេងបុណ្យអំុទូក បន្ទាប់មកជនរងគ្រោះបាន បាត់ដំណឹងរហូត ជាមួយនិងម៉ូតូ។

លុះដល់វេលាម៉ោង ១១:៣០នាទី ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ប្រជាពលរដ្ឋដើរ រកអុសបាន ប្រទះឃើញសាកសពស្អុយ រលួយនៅក្នុងព្រៃឬស្សី ចម្ងាយប្រហែល150ម៉ែត្រ ពីផ្លូវលំទៅ កន្លែងសព។

ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញបើកការសើុបអង្កេតរហូតឈានដល់កណត់មុខសញ្ញានឹងឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០២នាក់គឺឈ្មោះ ប៉ាត់ តុល អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទីខេត្តតាកែវ មុខរបរ កម្មករសំណង់ (ត្រូវជាមិត្តភក្រ័ជនរងគ្រោះ ធ្លាប់ដើរលេងនិងជក់ថ្នាំញៀនជាមួយគ្នា)។

ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ឈ្មោះ សេង ប៊ុនលី បានជិៈម៉ូតូម៉ាកខាងលើតែម្នាក់ឯងទៅរកខ្លួន នៅកន្លែងធ្វើសំណង់ចេតីយ ក្នុងវត្តពោធិសាត់ ក្នុងភូមិ តាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីនាំគ្នាទៅដើរលេងបុណ្យអ៊ុំទូក នៅភ្នំពេញ តែពេលនោះមិនទាន់ទៅភ្លាមទេគឺឈ្មោះសេង ប៊ុនលី បានជូនខ្លួនមកផ្ទះដើម្បីផ្លាស់ខោអាវ រួចនាំគ្នាទៅផឹកស្រានៅផ្ទះម្ចាស់អ័រកាដង់ ដែលនៅខាងកើតផ្ទះ ប៊ុន លី។

ពេលផឹកបានជួបឈ្មោះយឺន ចន្ទី ភេទប្រុស អាយុ ២៤ឆ្នាំ ជាអ្នកចម្រៀង មានទីលំនៅ ភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ក្រោយពីផឹកស្រារួចពួកខ្លួនទាំង០៣នាក់បានជិៈ ម៉ូតូរបស់ ឈ្មោះសេង ប៊ុនលី ទៅភ្នំពេញជក់ថ្នាំញៀនម្ដុំពេទ្យលោកសង្ឃ រួចបន្តដើរលេងរហូតទល់ភ្លឺ ម៉ោង ជិត៤.០០នាទីទើបត្រឡប់មកផ្ទះវិញ​ ដោយជិៈតាមផ្លូវជាតិលេខ៣ គឺ ឈ្មោះ សេង ប៊ុនលី ជាអ្នកឌុប រហូតមកដល់ជិតផ្លូវ រទេះភ្លើង ភូមិតាឡឹក ឈ្មោះ យឺន ចន្ទី បានប្រាប់ថា៖ ឈឺពោះចង់បត់ជើងធំ ក៏ឲ្យ ឈ្មោះ សេង ប៊ុនលី ជិៈផ្លូវកាត់អែបផ្លូវរថភ្លើង ចូលពីផ្លូវជាតិលេខ៣ ប្រហែល២.០០០ម៉ែត្រ ក៏នាំគ្នាឈប់ម្ដុំព្រៃឫស្សី ។

ពេលនោះឈ្មោះ សេង ប៊ុនលី បានចុះនោះឆ្លៀតឱកាសល្អ ខ្លួនក៏ចាប់ក្រៀកដៃទៅក្រោយចំណែកឈ្មោះ យឺន ចន្ទី បានយកខ្សែទៅទាក់ក ឈ្មោះ សេង ប៊ុនលី រួចរុញផ្កាប់មុខ អង្គុយសង្កត់ពីលើ
រហូតដាច់ខ្យល់ស្លាប់ រួចបាននាំគ្នាសែងចូលព្រៃឫស្សី ដោយខ្លួនជាអ្នកសែងជើងចំណែក ឈ្មោះ យឺន ចន្ទីសែងដៃ រួចបានជិៈ ម៉ូតូឡើងទៅវត្តពោធិសាត់ ដោយទុកខ្លួនចោលនៅក្នុងវត្ត រួចជិៈម៉ូតូយកទៅលក់នៅភ្នំពេញតែម្នាក់ឯង រហូតដល់ម៉ោង ជិត ៩.០០នាទីទើបត្រឡប់មករកខ្លួន វិញដោយជិៈម៉ូតូឌុប និងបាននាំគ្នាទៅផឹកសីុនៅម្ដុំវត្តស្លែង គឺមិនបានឲ្យលុយ ឬ ប្រាប់ថា៖ លក់ម៉ូតូបានប៉ុន្មានទេគ្រាន់តែនាំដើរលេង នឹងផឹកសីុតែប៉ុណ្ណោះ។

នៅពេលនេះ ជនសង្ស័យស្ថិតក្រោមការសួរនាំ នៅអធិការដ្ឋាននគរបាល ស្រុកកណ្តាលស្ទឹង ដើម្បីចាត់ការតាមនីតិវិធី៕

Posted by Fresh News Photo on Monday, 1 February 2016

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី