ភ្នំពេញ ៖ យើងសង្កេតឃើញថា ប្រជាប្រិយភាពរបស់តារាសម្តែងលោក ចន អេឡិចហ្សូរ៉ា កំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយ នៅក្នុងវិស័យសិល្បៈ ។

បើងាកមកនិយាយអំពីរូបសម្រស់វិញ យើងក៏សង្កេតឃើញថា លោក ចន អេឡិចហ្សូរ៉ា ក៏មានរូបរាងសង្ហាមិនធម្មតាដែរ ។ ប៉ុន្តែតើអ្នកធ្លាប់ឃើញរូបរាងកាលពីក្មេងរបស់តារាសម្តែងរូបនេះដែរឬទេ?

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

កាលពីប៉ុន្មានម៉ោងមុននេះ នៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួន លោក ចន អេឡិចហ្សូរ៉ា បានធ្វើការកាត់ ត រូបរបស់ខ្លួននាពេលបច្ចុប្បន្ន និងកាលពីនៅកុមារភាព ។ រូបថតទាំងពីរមានសភាពខុសគ្នា ដោយសារតែកុមារភាពមើលទៅរៀងម៉ាប់ៗជាងពេលបច្ចុប្បន្ន ។

នៅក្នុងនោះផងដែរ លោក ចន អេឡិចហ្សូរ៉ា ក៏បានភ្ជាប់ចំណងជើងជាមួយនិងរូបភាពរបស់ខ្លួនថា "ពេលវេលា នឹងផ្លាស់ប្តូរទាំងរូបកាយ និងជោគជាតា,ហេីយវាកាន់តែល្អរឺទៅជាអាក្រក់គឺអាស្រ័យទៅលេីការខិតខំប្រឹងប្រែងរបស់អ្នក!
តែបេីផ្លាស់ប្តូរធំយ៉ាងណាក៏ដោយ សូមកំភ្លេច ថាអ្នកមកពីណា ហេីយជាអ្នកណា, ដាក់ខ្លួនអោយស្មេីរអ្នកជិតខាង ផ្តល់តម្លៃអោយអ្នកនៅជំវិញខ្លួន មានចិត្តសន្តោស និងចេះជួយអ្នកដ៏ទៃ នោះអ្នកនឹងជោគជ័យក្នុងជីវិត...
នេះជាការបង្រៀនរបស់អ្នកគ្រូដែលខ្ញុំគោរព Master Naly Long និងតែងតែក្រេីនរំលឹកខ្ញុំ ជានិច្ចក្នុងការរស់នៅដោយមនុស្សធម៌" ៕

ដោយ ៖ គន្ធា