រឿងរ៉ាវរបស់សុនខស្មោះត្រង់នេះត្រូវបានគេដឹង និងចែករំលែកនៅពាសពេញប្រទេសចិន ហើយ
អ្នកប្រហែលជានឹងស្រក់ទឹកភ្នែកប្រសិនបានដឹងពីដំណើររឿងនេះ។

Cai Xi'er គឺជាឈ្មោះនាំសំណាងដ៏ច្រើនដែលអ្នកស្រី Wang Shuqun បានដាក់អោយសុនខស្មោះ
ត្រង់នេះ។ កាលពីថ្ងៃទី ១៨មេសា ឆ្នាំ ២០១០ កូនស្រីរបស់អ្នកស្រី Wang Shuqun បាននាំយក
សុនខមួយដែលមានអាយុប្រហែលពីរខែ ជាប្រភេទសុនខតឿ។ អ្នកស្រី Wang Shuqun ជាមនុស្ស
ចូលចិត្តចិញ្ចឹមសត្វ ពេលបានឃើញវា គាត់ក៏យល់ព្រមចិញ្ចឹម និងបានដាក់ឈ្មោះអោយវាថា Cai Xi'er។

ចាប់តាំងពីបានសុនខនេះមកនៅជាមួយ គ្រួសាររបស់អ្នកស្រី Wang Shuqun កាន់តែមានសេចក្ដី
សុខ និងសុភមង្គល។ អ្នកស្រីស្រឡាញ់ និងថែរក្សាវាដូចជាកូនៗរបស់អ្នកស្រីដូច្នោះដែរ។ ពេល
មួយនោះ សុនខ Cai Xi'er បាក់ជើង អ្នកស្រីបានព្យាបាល និងថែទាំវាដោយយកចិត្តទុកដាក់បំផុត។
អ្នកស្រី Wang Shuqun ថ្លែងថា ៖ " Cai Xi'er គឺជាសុនខមួយដ៏វ័យឆ្លាត ខ្ញុំចិញ្ចឹមដោយអោយផឹងទឹក
ដោះគោតាមពេលវេលាត្រឹមត្រូវ។ ពេលមិននៅផ្ទះ ខ្ញុំបានប្រាក់អោយម្ដាយគាត់ជួយលាយទឹកដោះ
អោយវាផឹក ប៉ុន្ដែម្ដាយខ្ញុំមានការភ្លេចភ្លាំងច្រើន ដូច្នេះ Cai Xi'er តែងតែព្រុសដើម្បីរំឭក នៅពេល
គាត់ភ្លេច"។

ប៉ុន្ដែមានថ្ងៃមួយ អ្នកស្រី Wang Shuqun ឈឺធ្ងន់ត្រូវទៅកាន់មន្ទីរពេទ្យ Cai Xi'er បង្ហាញទឹកមុខដូច
មិនមានសុវត្ថិភាព។ វាដើរចុះ ដើរឡើង រួចដេកនៅមាត់ទ្វាររង់ចាំម្ចាស់មកវិញ បើទោះជាត្រូវបីចូល
ទៅក្នុងជាច្រើនដង។ អ្នកស្រី Wang Shuqun អាណិតវាណាស់ក៏ដាច់ចិត្តយកវាទៅពេទ្យតាមគាត់។
ប៉ុន្ដែមិននឹកស្មានថា នោះគឺជាថ្ងៃចុងក្រោយដែល Cai Xi'er បានឃើញមុខម្ចាស់វាជាលើកចុង
ក្រោយ។

នៅវេលាម៉ោង ១៥និង១៨នាទី ថ្ងៃទី ៣១ មិនា អ្នកស្រី Wang Shuqun បានបាត់បង់ជីវិតក្នុងវ័យ ៨៨
ឆ្នាំ។ បើទោះជាពិធីបុណ្យត្រូវបានគេធ្វើឡើង ប៉ុន្ដែសុនខនេះនៅតែទន្ទឹងរង់ចាំម្ចាស់របស់វាត្រឡប់
មក។ រង់ចាំមិនឃើញមក Cai Xi'er ចាប់ផ្ដើមបង្ហាញពីភាពអន្ទះអន្ទែង វាខាំ ទាញខ្សែដើម្បីចូលទៅ
ក្បែរហ៊ឹង។

កូនស្រីរបស់អ្នកស្រី Wang Shuqun យំ និងនិយាយថា ៖ "នៅពេលបានឃើញសុនខនោះធ្វើបែប
នេះ យើងទាំងអស់គ្នាមិនអាចឃាត់ទឹកភ្នែកបាន"។

ចាប់តាំងពីថ្ងៃនោះមក Cai Xi'er បោះបង់អាហារ និងមិនទៅណាទាំងអស់ វានៅក្បែរហ៊ឹងរបស់
អ្នកស្រី Wang Shuqun ព្រមទាំងមានទឹកមុខស្រងូតស្រងាត់ជានិច្ច។ ថ្ងៃទី ១៣ ខែមេសា កូនស្រី
របស់អ្នកស្រី Wang Shuqun បាននាំវាទៅពេទ្យសត្វ ប៉ុន្ដែស្ថានភាពរបស់វាមិនបានប្រសើរឡើងនោះ
ទេ ដូច្នេះគ្រូពេទ្យក៏ប្រគល់វាត្រឡប់មកវិញ។ ៣ថ្ងៃក្រោយមក Cai Xi'er បានលាចកលោក។ ការចាក
ចេញរបស់វា បានធ្វើអោយសមាជិកក្នុងគ្រួសារកាន់តែឈឺចាប់ ដោយសារភាពស្មោះត្រង់របស់វា។
ថ្ងៃទី ១៧មេសា កូនស្រីរបស់សពអ្នកស្រី Wang Shuqun ដែលធ្លាប់បានថែទាំវាក្រោយពីអ្នកស្រី
Wang Shuqun ស្លាប់ បានយកសាកសពសុនខនេះទៅបញ្ចុះនៅក្បែរផ្នូររបស់ម្ដាយនាង ដើម្បីអោយ
ប្រាកដថា វាបាននៅក្បែរម្ចាស់ជាទីស្រឡាញ់របស់វាជានិច្ច៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ K14